iPhone 7 អ្នក​អាច​ឈប់​បារម្ភ​រឿង​ជ្រាប​ទឹក​



​របាយការណ៍​មួយ​ដែល​ចេញ​ផ្សាយ​ដោយ​​សារព័ត៌មាន​ Economic Times ​បាន​អះអាង​ថា​ iPhone 7 ​នឹង​មាន​មុខងារ​ពិសេស​មួយ​ទៀត​គឺ​ មិន​ជ្រាប​ទឹក។ ​បើ​យើង​ងាក​ទៅ​មើល​ iPhone 6s និង​ 6s Plus ​ដែល​​ធន់​នឹង​ការ​ជ្រាប​ទឹក​​ច្រើន​ជាង​ម៉ូដែល​មុន​ៗ​នោះ​ ក៏​ក្រុមហ៊ុន​ Apple ​មិន​បាន​បរិយាយ​ថា​ ​ម៉ូដែល​ទាំង​ពីរ​ចុង​ក្រោយ​នេះ​ ជា​ម៉ូដែល​ដែល​មិន​អាច​ជ្រាប​ទឹក​នោះ​ទេ។ ទោះ​ជា​មិន​​ទាន់​មាន​សេចក្តី​រាយការណ៍​ច្បាស់​ណាស់​មួយ​ជុំវិញ​បញ្ហា​នោះ​ ក៏​ប៉ុន្តែ​មាន​ការ​សន្និដ្ឋាន​​ថា​ ​ពិត​ជា​មាន​សមាសធាតុ​ថ្មី​ដែល​ត្រូវ​បំពាក់​លើ​ម៉ូដែល​ចុង​ក្រោយ​គេ​ដែល​គ្រោង​ចេញ​នា​ពេល​អនាគត។ ​វា​នឹង​មាន​ការ​ដក​ចេញ​នូវ​ band អង់តែន​ខាង​ក្រៅ​ ​ដែល​នឹង​ជំនួស​មក​វិញ​នូវ​មុខងារ​ការពារ​ការ​ជ្រាប​ទឹក។ គេ​នៅ​ចាំ​មិន​ភ្លេច​ទេ​ថា​ សូនី​ជា​អ្នក​ចាប់​យក​បច្ចេកវិទ្យា​នោះ​មុន​គេ​ ​ប៉ុន្តែ​ហាក់​មិន​ទទួល​បាន​ជោគជ័យ​នោះ​ទេ​ ព្រោះ​ថា​អ្នក​គាំទ្រ​មាន​តិច​ ខណៈ​ភាព​សម្បូរ​បែប​​​​នៃ​មុខងារ​ផ្សេង​ទៀត​មិន​ល្អ៕ ដោយ៖ រតនៈ​វិភូ
X
5s