​LG G5 ត្រូវ​គេ​រាយការណ៍​ថា នឹង​បំពាក់​អេក្រង់​ទី២ និង​មាន​កាមេរ៉ាក្រោយ​​ភ្លោះ​​



LG G5 ដែល​នឹង​ជា​ស្មាតហ្វូន​ថ្មី​បន្ទាប់​របស់ LG ត្រូវ​គេ​រាយការណ៍​នឹង​ភ្ជាប់​អេក្រង់​ទី២ ស្រដៀង​នឹង​ស្មាតហ្វូន​ទំនើប V10 ​ដែរ។ នេះ​បើ​យោង​តាម​របាយការណ៍​ពី​គេហទំព័រ VentureBeat។ របាយការណ៍​ឱ្យ​ដឹង​ទៀត​ថា អេក្រង់​ទី២ របស់ LG G5 នឹង​មាន​ទំហំ resolution 160x1040px ។ ប្រភព​ដែល​លើកឡើង​ថា ស្មាតហ្វូន​ថ្មី​នេះ នឹង​ត្រូវ​បំពាក់​កាមេរ៉ា​ក្រោយ​ចំនួន២ ដែល​មាន​ទំហំ 16MP ​ថត​រូប​ក្នុង​មុំ ១៣៥ដឺក្រេ wide-angle។

កាមេរ៉ា lens ទាំងពីរ​របស់ LG G5 ​នឹង​ត្រូវ​បំពាក់​ភ្លើង​ជំនួយ​កាមេរ៉ា LED Flash រាង​មូល គាំទ្រ​មុខងារ autofocus, RGB sensor ​និង​មុខងារ recognition។ ស្មាតហ្វូន LG G5 នឹង​ត្រូវ​បំពាក់​អង្គ​ប្រតិបត្តិ Snapdragon 820, អេក្រង់ ៥,៣អ៊ីញ QHD, RAM 3GB ​អង្គ​ចងចាំ 32GB, កាមេរ៉ា​មុខ​ទំហំ 8MP, ថាមពល​ថ្ម 2800mAh ​ហើយ​គាំទ្រ​មុខងារ​ស្កេន​ក្រយៅដៃ fingerprint នៅ​ខាង​ក្រោយ។ យ៉ាងណា​ពេល​នេះ​ពុំ​ទាន់​មាន​ព័ត៌មាន​ពី​តម្លៃ​ទូរស័ព្ទ​ទំនើប​នេះ​នៅ​ឡើយ គ្រាន់តែ​រំពឹង​ថា នឹង​មាន​លក់​លើ​ទីផ្សារ​នៅ​ត្រីមាស​ទី១ ឆ្នាំ២០១៦ ខាង​មុខ៕

X
5s