កម្មវិធី​ទូរស័ព្ទ​ ៥​​ ​សម្រាប់​អ្នក​ចង់​ឈប់​ជក់​បារី​



បច្ចេកវិទ្យា​កាន់​តែ​ទំនើប កាន់​តែ​ផ្ដល់​ដំណោះ​ស្រាយ​​ដល់​អ្នក​ប្រើ​ប្រាស់​ ជាក់​ស្ដែង​ដូច​ជា​កម្មវិធី​ទាំង​ប្រាំ​ខាង​ក្រោម​នេះ​អីចឹង​ គឺ​អាច​ជួយ​អ្នក​ចង់​ឈប់​បារី​​ឱ្យ​ទទួល​បាន​ជោគជ័យ​ដូច​បំណង​បាន។ សាក​ល្បង​ដោនឡូត​​មក​​ប្រើ​៖ ១) Smoke Free៖ ​បង្ហាញ​ពី​ការ​វិវត្តន៍​ នៃ​ការ​ឈប់​ជក់​បារី។ ​វា​បង្ហាញ​​ពី​ពេល​វេលា​ដែល​អ្នក​បាន​ឈប់​ជក់​ ថវិកា​ប៉ុន្មាន​ដែល​អាច​សន្សំ​បាន​ ហើយ​សុខភាព​របស់​អ្នក​បាន​ប្រសើរ​ក្នុង​កម្រិត​ណា​​បន្ទាប់​ពី​ឈប់​បារី​ហើយ​។ ២) stickK៖ ​ប្រសិន​បើ​អ្នក​ឈប់​បារី​​​ឈប់​មិន​បាន​សម្រេច​ទេ​ កម្មវិធី​នេះ​នឹង​ធ្វើ​​​​ឱ្យ​អ្នក​​នោះ​បង់​លុយ​ ២០$។ តាម​ពិត​​អ្នក​ជក់​បារី​​ ក៏​អាច​កុហក​បាន​ដែរ។ ៣) Quit Pro៖ ​គឺ​ជា​កម្មវិធី​កំណត់​បាន​ថា​អ្វី​ខ្លះ​ដែល​ធ្វើ​ឱ្យ​អ្នក​ចង់​ជក់​បារី៖ អារម្មណ៍​ ស្ថានភាព​ ឬ​អ្វី​ដែល​អ្នក​មាន។ ​វា​ក៏​បង្ហាញ​ពី​​ចំនួន​បារី​ដែល​អ្នក​បាន​ជក់​ ហើយ​ចំនួន​ដែល​អ្នក​បាន​កាត់​បន្ថយ​ផង​ដែរ​ ដោយ​គ្រាន់​តែ​បញ្ចូល​ទិន្នន័យ​។ ៤) HabitBull៖ ជា​ App សម្រាប់​កំណត់​កម្មវិធី​​​​​ផ្លាស់ប្ដូរ​ទម្លាប់​របស់​អ្នក។ ​អ្នក​អាច​ដាក់​បញ្ចូល​ទម្លាប់​មិន​ល្អ​ទាំង​ឡាយ​របស់​អ្នក​ ហើយ​​កំណត់​ reminders ដើម្បី​ធ្វើ​រឿង​ល្អ​ដែល​នឹង​ក្លាយ​ជា​ទម្លាប់​​ល្អ។​ វា​ក៏​​មាន​បញ្ចូល​​ដោយ​ភ្ជាប់​ជា​មួយ​នឹង​ប្រតិទិន​​ដើម្បី​កំណត់​សកម្មភាព​​ភ្ជាប់​ជា​មួយ​នឹង​កាលបរិច្ឆេទ។ ៥) កម្មវិធី​ Text Message៖ ​កម្មវិធី​សម្រាប់​ផ្ញើ​សារ​មាន​ច្រើន​ណាស់​ ហើយ​ជា​ការ​ពិត​មួយ​គឺ​ថា​ ការ​សិក្សា​បង្ហាញ​ថា​ អ្នក​ដែល​ប្រើ​កម្មវិធី​​ផ្ញើ​សារ​ច្រើន​ ​គឺ​អាច​ជួយ​កម្ចាត់​ទម្លាប់​នៃ​ការ​ជក់​បារី​បាន។ កម្មវិធី​ Social media ក៏​អាច​​​ជួយ​បាន​ផង​ដែរ៕ ដោយ៖ រតនៈ​វិភូ
X
5s