​ក្រុមហ៊ុន Tesla ​ចែកចាយ​លក់​រថយន្ត​ខ្លួន​ប្រមាណ ៥ម៉ឺន​គ្រឿង​​ក្នុង​ឆ្នាំ២០១៥​



​ក្រុមហ៊ុន Tesla ​ថ្មីៗ​នេះ​បាន​បញ្ចេញ​របាយការណ៍​ស្ដីពី​តួលេខ​លក់​រថយន្ត​របស់​ខ្លួន​ប្រចាំ​ត្រីមាស​ទី៤ ឆ្នាំ២០១៥ ​គឺ​លក់​បាន ១៧៤០០​គ្រឿង ​ហើយ​បើក​បូក​សរុប​បរិមាណ​នេះ​ទៅ​នឹង​តួលេខ​លក់ ៣ត្រីមាស​កន្លង​មក ឃើញ​ថា ក្រុមហ៊ុន​រថយន្ត​​អាមេរិក​នេះ​អាច​លក់​ចេញ​សរុប​បាន ៥០០០០គ្រឿង។ ក្នុង​ចំណោម​រថយន្ត ១៧៤០០គ្រឿង​ដែល​ក្រុមហ៊ុន​អាច​លក់​ចេញ​នៅ​ត្រីមាស​ចុងក្រោយ​ឆ្នាំ២០១៥ ​ក្នុង​នោះ​មាន​ស៊េរី​រថយន្ត Model S ​sedan ប្រមាណ​ដល់​ទៅ ១៧១៩២គ្រឿង​ទៅ​ហើយ។ ​តួលេខ​នេះ ​មាន​ការ​កើន​ឡើង ៤៨% បើ​ប្រៀបធៀប​នឹង​របាយការណ៍​លក់​រថយន្ត​ប្រចាំ​ត្រីមាស​ទី៣ ​ឆ្នាំ​២០១៥ ​គឺ​មាន​តែ ១១៦០៣គ្រឿង ហើយ​ខ្ពស់​ជាង ៧៥% ​ធៀប​នឹង​ត្រីមាស​ដដែល​កាលពី​ឆ្នាំ២០១៤។

ក្រៅពី​រថយន្ត​ស៊េរី Model S sedan ​ក្រុមហ៊ុន​លក់​ដាច់​ Model X SUV ​ចំនួន ២០៨គ្រឿង។ ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​នេះ ​បាន​ផលិត​ចេញ​រថយន្ត Model X ​ចំនួន ៥០៧គ្រឿង​នៅ​ត្រីមាស​ចុងក្រោយ​នេះ ហើយ​ត្រូវ​រំពឹង​ថា នឹង​ត្រូវ​ចែកចាយ​លើ​ទីផ្សារ​នៅ​ត្រីមាស​ដើម​ឆ្នាំ២០១៦ នេះ។ អ្នក​វិភាគ Trip Chowdhry ​មក​ពី​ស្ថាប័ន​ស្រាវជ្រាវ Global Equity Research ​បាន​និយាយ​ថា ​ការ​លក់​រថយន្ត​នៅ​រយៈពេល​ចុងក្រោយ​នេះ គឺ​វាយលុក​នៅ​លើ​ទីផ្សារ​រដ្ឋ​កាលីហ្វរញ៉ា មាន​ដូចជា រថយន្ត Model S sedan ​ចេញ​មុខ Model X។ រថយន្ត​អគ្គិសនី SUV ​មាន​ល្បឿន​សន្ទុះ​ពី ០ទៅ​៩៦,៥គីឡូម៉ែត្រ​ដោយ​ចំណាយ​ពេល ៣,២វិនាទី​៕
X
5s