ធ្វើម៉េចបានអក្សរលើ iPhone ធំៗជាងមុន ដើម្បីងាយស្រួលដល់មនុស្សចាស់អាន?
សម្រាប់យុវវ័យប្រហែលពុំចោទជាបញ្ហានោះទេ ក្នុងការអានអក្សរនៅលើអេក្រង់តូចរបស់ iPhone ប៉ុន្តែសម្រាប់មនុស្សចាស់ គឺមិនងាយស្រួលឡើយ។ អេក្រង់តូចដូចនៅលើ iPhone 5S ឬ 4S ចុះក្រោម នឹងបង្ហាញទំហំអក្សរតូចៗទៅតាមអេក្រង់ លើកលែងតែ iPhone 6 Plus និង iPhone 6S Plus ដែលមានអេក្រង់ធំជាង បង្ហាញអក្សរធំបន្តិច។ យ៉ាងណា គេមានវិធីសាស្ត្រអាចពង្រីកទំហំតួអក្សរនៅលើ iPhone បាន ដោយអនុវត្តតាមវីដេអូខាងក្រោម៖
https://youtu.be/r3aLtSgCB0g
-ចូលទៅ Settings → General → Accessibility → Larger Text រួចហើយកំណត់ទំហំអក្សរដោយចាប់អូសនៅលើរបារ (ដូចវីដេអូ)។ ឥឡូវនេះ តួអក្សរនៅលើ iPhone របស់អ្នក មានទំហំធំជាងមុន។ សាកល្បងម្ដងមើល តើធ្វើបានឬទេ?