៨គ្រឿង​​នេះគ្រង​តំណែង​ជា​​ Smartphone តម្លៃ​ថ្លៃ​បំផុត​​ប្រចាំ​ឆ្នាំ២០១៥​



ពី​ទូរសព្ទ​ប្រើ​សម្រាប់​តែ​ខល​ឆ្លើយឆ្លង​គ្នា​ធម្មតា រហូត​ត្រូវ​បាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​លើ​ពិភពលោក​ធ្វើ​បដិវត្ត​បច្ចុប្បន្នភាព​កាន់​តែ​ទំនើប​សំបូរ​មុខងារ​ជា​ច្រើន​ត្រូវ​បាន​ហៅ​ឈ្មោះ​ថា ស្មាតហ្វូន។ យ៉ាង​ណា ស្មាតហ្វូន​ដែល​កំពុង​ចរាចរ​លើ​ទីផ្សារ​បច្ចុប្បន្ន​នេះ មាន​សមត្ថភាព​ខុសៗ​ខុស ការ​ឌីហ្សាញ​ផ្សេង​គ្នា រី​ឯ​តម្លៃ​ក៏​ខុស​គ្នា​ទៅ​តាម​នោះ​ដែរ។ ទំព័រ​នេះ​សារព័ត៌មាន BizKhmer ​សូម​បង្ហាញ​ជូន​ស្មាតហ្វូន​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​ ៨គ្រឿង​ប្រចាំ​ឆ្នាំ២០១៥៖ ៨) Gresso Azimuth A1 (តម្លៃ ២០០០ដុល្លារ)

8

ជា​ស្មាតហ្វូន​ស៊ីម​២ ដំបូង​របស់​ក្រុមហ៊ុន Gresso ​ម៉ូដែល Azimuth A1 ត្រូវ​បាន​ឌីហ្សាញ​ផលិត​ពី​សារធាតុ​ទីតាញ៉ូម​គុណភាព​ខ្ពស់​បំផុត ​ប្រើ​កញ្ចក់​ខនិជ (mineral glass) សម្រាប់​ធ្វើ​ជា​ផ្ទៃ​អេក្រង់​ខាង​មុខ​នៃ​ទូរស័ព្ទ។ ៧) Samsung W2015 ​ជា​ទូរស័ព្ទ​បត់​យ៉ាង​ប្រណិត (តម្លៃ ២៤៥០ដុល្លារ)

7

Samsung ​បាន​បញ្ចេញ​ស្មាតហ្វូន​ល្អ​បំផុត និង​មាន​តម្លៃ​ថ្លៃ​លើ​លោក ជាមួយ​ម៉ូដែល W2015 ​នេះ។ វា​ជា​ស្មាតហ្វូន​បត់ (Flip Smartphone) ​ដែល​ក្រុមហ៊ុន​ផលិត​ឡើង​សម្រាប់​វាយលុក​លើ​ទីផ្សារ​ស្មាតហ្វូន​ប្រណិតៗ​ក្នុង​ឆ្នាំ២០១៥។ ស្មាតហ្វូន​នេះ​មាន​កាមេរ៉ា 16MP ដំណើរការ​ដោយ​សូហ្វ៊ែរ Android KitKat។ ៦) iPhone 6 ដោយ​ក្រុមហ៊ុន Gresso (តម្លៃ ៤០០០ដុល្លារ)

6

ខណៈ​ដែល​ទូរស័ព្ទ iPhone ជា​ធម្មតា​មាន​តម្លៃ​មិន​ថោក​ស្រាប់​ទៅ​ហើយ​នោះ រីឯ iPhone 6 ស្ថិត​ក្រោម​ការ​ច្នៃ​ឌីហ្សា្​របស់ Gresso ​នឹង​រឹតតែ​ធ្វើឲ្យ​ដំឡើង​ទូរស័ព្ទ​ទំនើប​នេះ​ហក់​ឡើង​ខ្ពស់​ថែមទៀត។ ក្រុមហ៊ុន​បាន​ផលិត​សំបក iPhone ​ពី​សារធាតុ​ទីតាញ៉ូម​និង​មាស 18K។ ៥) Gresso Regal Titanium (​តម្លៃ ៥០០០ដុល្លារ)

5

​ជា​ទូរស័ព្ទ​ទំនើប មាន​តួ​ផលិត​ពី​សារធាតុ​ទីតាញ៉ូម​ និង​ទូរស័ព្ទ​នីមួយៗ​ត្រូវ​បាន​ផលិត​ដោយ​ដៃ​ផ្ទាល់។ ទូរស័ព្ទ​នេះ​ត្រូវ​បាន​ផលិត​លក់​ក្នុង​ចំនួន​មាន​កំណត់​ត្រឹមតែ ៣៣៣គ្រឿង​ប៉ុណ្ណោះ និង​បាន​ធ្វើ​ឱ្យ​វា​ជាប់​ឈ្មោះ​ជា​ទូរស័ព្ទ​តម្លៃ​ថ្លៃ​ក្នុង​លោក​មួយ​ដែរ។ ៤) Gresso Regal Black Edition (តម្លៃ ៥០០០ដុល្លារ)

4

ក្រុមហ៊ុន​បាន​ផលិត​ទូរស័ព្ទ​នេះ ដោយ​មាន​តួ​ផ្សំ​ពី​សារធាតុ​ទីតាញ៉ូម និង​មាស 18K ទើប​ធ្វើ​ឱ្យ​វា​ក្លាយ​ជា​ទូរស័ព្ទ​មួយ​មាន​តម្លៃ​ថ្លៃ ក្នុង​ចំណោម​ទូរស័ព្ទ​ទាំង៨ ប្រចាំ​ឆ្នាំ២០១៥។ ៣) Gresso Regal Gold Edition (តម្លៃ ៦០០០ដុល្លារ)

3

ទូរស័ព្ទ​នេះ​មាន​មុខងារ​ដូច​ជា Gresso Regal Black Edition ដែរ។ ចំណុច​ខុស​គ្នា​តែ​មួយ​គឺ​នៅ​លើ​តម្លៃ ដោយសារ​សារធាតុ​ផ្សំ​ខុស​គ្នា។ Gresso Regal Gold Edition ​ត្រូវ​បាន​ផលិត​ពី​សារធាតុ​ពិសេស​ជា​ថ្នាំ​កូត​ទឹកមាស pvd គុណភាព​ខ្ពស់។ ២) Tonino Lamborghini 88 Tauri (តម្លៃ ៦០០០ដុល្លារ)

2

ជា​ទូរស័ព្ទ​មាន​តម្លៃ​ថ្លៃ​បំផុត​មួយ​លើ​លោក​ប្រចាំ​ឆ្នាំ២០១៥ នេះ​ផង​ដែរ។ ទូរស័ព្ទ​នេះ​ជា​សមិទ្ធផល​របស់​ក្រុមហ៊ុន​រថយន្ត Lamborghini ​ហើយ​ត្រូវ​បាន​ផលិត​ជា​ពិសេស គុណភាព​ខ្ពស់ ចំណែក​ថ្ម​របស់​វា​អាច​កាន់​បាន ១០០០ម៉ោង (សម្រាប់​ការ​បើក​ទុក​ចោល ឬ standby)។ ក្រុមហ៊ុន​ផលិត ដាក់​លក់​នៅ​លើ​ទីផ្សារ​តែ ១០៥០គ្រឿង​ប៉ុណ្ណោះ។ ១) Vertu Aster Diamonds Red Alligator (តម្លៃ ១០៥៥០ដុល្លារ)

1

1.1

ជា​ផលិតផល​របស់​ក្រុមហ៊ុន Vertu ​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​ប្រចាំ​ឆ្នាំ២០១៥។ ទូរស័ព្ទ​នេះ​ត្រូវ​បាន​ស្រោប​ដោយ​ពេជ្រ​ស ៥៥គ្រាប់ ដែល​មួយ​គ្រាប់ៗ​តម្លៃ​ស្មើ ០,៥៥ការ៉ាត់។ មិន​តែ​ប៉ុណ្ណោះ តួ​របស់​វា​ថែមទាំង​ពាស​ដោយ​ស្បែក​ក្រពើ​ពណ៌​ក្រហម​យ៉ាង​មាន​អំណាច៕
X
5s