LG បង្កើតប្រវត្តិសាស្ត្រផលិតកុំព្យូទ័រយួរដៃ MacBook ភ្លោះថែមពណ៌ទឹកមាសដូចគ្នាទៀត!
MacBook ស៊េរីថ្មីរបស់ Apple គឺមានរាងស្លីម ស្ដើង ស្រាល ពិសេសគឺត្រូវបានក្រុមហ៊ុនបន្ថែមពណ៌មាសលើរូបរាងខាងក្រៅ រឹតតែទាក់ទាញ។ ក៏ប៉ុន្តែកុំព្យូទ័រស្ដើងរបស់ Apple នេះប្រហែលមិនអាចបំពេញតម្រូវចិត្តរបស់មនុស្សគ្រប់រូបនោះទេ។ ប្រសិនបើលោកអ្នកចង់បានអេក្រង់ធំជាងនេះ ប៉ុន្តែ នៅតែចង់បានការរចនាស្អាតបែបនេះដដែល នោះលោកអ្នកសាកក្រឡេកមកមើលកុំព្យូទ័រយួរដៃរបស់ LG នេះទៅមើល។
https://youtu.be/jkHL9JBHh20
កុំព្យូទ័រថ្មីរបស់ក្រុមហ៊ុនកូរ៉េនេះ មានឈ្មោះ Gram 15 បានភ្ជាប់មកជាមួយអេក្រង់ ១៥អ៊ីញ មានកម្រាស់ស្ដើងត្រឹមតែ ០,៦អ៊ីញ ឬប្រហែល ១៥មិល្លីម៉ែត្រ និងមានទម្ងន់ ២,១៦ផោន ឬប្រហែល ០,៩៧គីឡូក្រាម។ ទម្ងន់នេះស្រាលគ្រប់គ្រាន់សម្រាប់ LG ហ៊ានអះអាងថា Gram 15 គឺជា Laptop ស្ដើងបំផុត។ មិនត្រឹមតែការរចនារូបរាងស្រដៀង MacBook ថ្មីនោះទេ Gram 15 ថែមទាំងមានពណ៌មាសផងដែរ។
អេក្រង់ Laptop ថ្មីនេះ ប្រភេទ IPS កម្រិត 1080p ហើយដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows 10 មិនមែន OS X ដូចនៅលើ New MacBook។ ចំណុចដូចគ្នាមួយគឺ Gram 15 នេះមានរន្ធ USB Type-C ប៉ុន្តែក៏មានរន្ធ HDMI, USB 3.0, microUSB និងរន្ធ microSD។ ឡេបថបនេះ ត្រូវបានបំពាក់អង្គប្រតិបត្តិជំនាន់ទី៦ របស់ Intel ប្រភេទ Core i5 ឬ Core i7 ហើយ LG អះអាងថា ថ្មរបស់កុំព្យូទ័រនេះអាចកាន់បានរយៈពេល ៧ម៉ោង។ ក្រុមហ៊ុន LG ពុំទាន់បានបញ្ជាក់អំពីតម្លៃ និងកាលបរិច្ឆេទនឹងចេញលក់ កុំព្យូទ័រស្ដើង Gram 15 នេះនៅឡើយ៕