លេច​​ចេញ​អេក្រង់​ iPhone 7 លើក​ដំបូង ផ្ដល់​ការ​សន្និដ្ឋាន​បន្ថែម នឹង​មាន​រាង​ស្ដើងជាង​មុន ថាមពលថ្ម​​ខ្លាំង​ជាង​មុន ១២%​



ប្រភព​ព័ត៌មាន​ចេញ​ពី​តៃវ៉ាន់​ថ្មីៗ​នេះ បាន​បន្ថែម​ពន្លឺ​ជុំវិញ​ ទូរស័ព្ទ iPhone ​ជំនាន់​ថ្មី​របស់ Apple ​ដែល​នឹង​មាន​ការ​រចនា​រូបរាង​ថ្មី​ខុស​ពី iPhone ជំនាន់​មុនៗ។ ទន្ទឹម​នោះ​ គេ​ក៏​បាន​រំពឹង​ទៀត​ថា រូបឡូហ្គោ Apple ​ស្ថិត​នៅ​ផ្នែក​ខាង​ខ្នង​ទូរស័ព្ទ អាច​នឹង​មាន​ភ្លើង​ភ្លឺ ដូច​នៅ​លើ​កុំព្យូទ័រ MacBook ​ដែរ។ ចំណែក​រូប​ខាង​ក្រោម​នេះ គឺ​ជា​ផ្នែក​ខ្លះៗ​របស់ iPhone 7 ដែល​គេ​ទើប​ទទួល​បាន គឺ​មាន​អេក្រង់​ផង​ដែរ។

2016-01-07-image-17

​គួរ​រំលឹក​ដែរ​ថា កន្លង​ទៅ​មាន​ចចាមអារ៉ាម​ថា iPhone ​7 ​នឹង​ត្រូវ​បំពាក់​អេក្រង់​ប្រភេទ OLED ​ប៉ុន្តែ​ក្រោយ​មក​ក៏​មាន​ចចាមអារ៉ាម​ទៀត​ថា ការ​ផ្លាស់ប្ដូរ​អេក្រង់​ពី LCD ​នេះ ទំនង​នឹង​ធ្វើ​ឡើង​ក្នុង​ឆ្នាំ២០១៨ មិន​មែន​ពេលនេះ​នោះ​ទេ។ ចំពោះ​លក្ខណៈ​សម្បត្តិ iPhone 7 ដែល​គេ​រំពឹង អាច​ទៅ​រួច​នោះ គឺ​នឹង​មាន​បច្ចេកវិទ្យា​មិន​ចូល​ទឹក, ផ្លាស់ប្ដូរ​រន្ធ​កាស 3.5mm ចេញ​ដោយ​ប្រើ​រួម​ជាមួយ​រន្ធ​សាក​ថ្ម Lightning, RAM ធំ​ជាង​មុន​គឺ 3GB។

gsmarena_003

gsmarena_002

របាយការណ៍​ថ្មី​មួយ​ទៀត​ពី Fast Company ឱ្យ​ដឹង​ដែរ​ថា ថ្ម​នៅ​លើ iPhone 7 ​នឹង​ត្រូវ​បង្កើន ១២%។ iPhone ជំនាន់​ថ្មី​នឹង​មាន​កម្រាស់​ស្ដើង​ជាង​មុន​គួរ​ឱ្យ​កត់​សម្គាល់៕
X
5s