របៀបលាក់ Post មិនឱ្យ Friend ដែលអ្នកស្អប់មើលឃើញលើ Facebook ដោយមិនបាច់ Unfriend
ថ្វីត្បិត friend របស់អ្នកដែលមាននៅលើ Facebook មានច្រើនខ្លះ រាប់រយ ឬរហូតដល់រាប់ពាន់នាក់ក៏ដោយ ប៉ុន្តែមិនប្រាកដថា អ្នកទាំងនោះ សុទ្ធតែ friend ដែលអ្នករាប់អាន ជិតដិតទាំងអស់នោះទេ។ ក្នុងនោះ ក៏ប្រហែលមាន friend ខ្លះ អាចធ្វើឲ្យអ្នកធុញទ្រាន់ ឬមិនចូលចិត្ត និងមិនចង់បង្ហាញរាល់សកម្មភាពរបស់អ្នក ឱ្យគេបានដឹងនោះឡើយ។ ទំព័រនេះ យើងសូមលើកយកគន្លឹះក្នុងការលាក់រាល់ Post របស់អ្នក មិនឱ្យ friend បានឃើញ និងរបៀបបង្ហាញមកវិញ។ ការធ្វើបែបនេះ គឺប្រសើរជាង Unfriend មិត្តក្នុង Facebook ព្រោះអាចមើលមុខគ្នាមិនចំបាន។
១) នៅខាងក្រោមកន្លែងសរសេរ Status មានប្រអប់តូចមួយ (drop box) ដែលអ្នកអាចកំណត់ឱ្យនរណាខ្លះអាចមើលឃើញ Post របស់អ្នកបាន ហើយក៏អាចកំណត់មិនឱ្យគេមើលឃើញបានផងដែរ (Who should see this?)។ ក្រោយពីសរសេរ Status រួច គ្រាន់តែចុចលើប្រអប់តូច (drop box) នោះ (ជាធម្មតាកំណត់យក Public ស្រាប់នោះ) ប្ដូរទៅជា Custom វិញ។ សូមចុចលើ More Options រួចហើយ អ្នកនឹងឃើញពាក្យ Custom នៅពីក្រោម Only Me។