ល្បិច និងតិចនិក ៥យ៉ាងជួយអ្នកឱ្យកាន់តែជំនាញលេង Facebook អ្នកខ្លះមិនទាន់ស្វែងយល់អស់នៅឡើយ!
បណ្ដាញទំនាក់ទំនងធំជាងគេលើលោក Facebook កំពុងមានអ្នកប្រើយ៉ាងច្រើនសន្ធឹកសន្ធាប់ពីបណ្ដាប្រទេសនានាលើពិភពលោក។ បណ្ដាញសង្គមខ្នាតយក្សនេះមានអ្នកប្រើសរុប ១,៤៤ពាន់លានគណនី (គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥)។ យ៉ាងណា មិនប្រាកដថា អ្នកប្រើទាំងអស់នោះ សុទ្ធតែបានស្វែងយល់ស៊ីជម្រើសនូវមុខងារអាថ៌កំបាំងមួយចំនួនរបស់ Facebook នៅឡើយ។ ខាងក្រោមនេះ គឺជា ល្បិច និងតិចនិក ៥យ៉ាងជួយអ្នកឱ្យកាន់តែជំនាញ ពូកែលេង Facebook ជាងមុនអ្នកខ្លះមិនទាន់ដឹង។
១) ផ្ញើសារ Facebook ដោយមិនចាំបាច់ដោនឡូដ (download) កម្មវិធី Messenger
ក្នុងការប្រើ Facebook app ទាំងនៅលើ iOS និង Android នៅពេលអ្នកចុចចូលទៅ chat room នោះអ្នកនឹងត្រូវតម្រូវឱ្យទាញយកកម្មវិធី Facebook Messenger មកលើទូរស័ព្ទ។ ប្រសិនអ្នកមិនចង់ដោនឡូដ Messenger នាំសុំាញុំាអ្វីនោះ អ្នកអាចបើកប្រើ Facebook តាម browser ទូរស័ព្ទ ជំនួសឱ្យការប្រើ app។ បែបនេះ ក៏ជួយសន្សំសំចៃទំហំមេម៉ូរីមួយផ្នែកដែរ ថ្វីត្បិតទំហំកម្មវិធីប្រហែលតែ 35MB មែនតែវាមានន័យក្នុងការផ្ទុករូបថតបានច្រើនគួរសម។
២) ប្ដូរចំណងទំនាក់ទំនង Facebook អ្នក នឹងដៃគូរបស់អ្នក (Facebook relationship) ដោយស្ងាត់ៗ មិនឱ្យ friend ដទៃដឹង
ពេលខ្លះ អ្នកក៏មិនចង់ឱ្យ friend ជាច្រើនក្នុង Facebook ដឹងអំពីការផ្លាស់ប្ដូរចំណងទំនាក់ទំនងរបស់អ្នក នឹងដៃគូដែរ។ ដូច្នេះអ្នកអាចចូលទៅផ្នែក “About” នៅលើ Timeline របស់អ្នក រួចរំកិលទៅរក “Relationship”។ ចុចលើ “Edit” ដែលស្ថិតនៅជ្រុងខាងស្ដាំ ខាងលើ ហើយប្ដូរការកំណត់ privacy ដោយរើសយក “Only Me”។ បន្ទាប់មកប្ដូរ status របស់អ្នក ហើយចុច Save។
៣) កំណត់ការបង្ហោះ Post នៅលើ Facebook ទុកជាមុន ដោយពុំចាំបាច់អនឡាញដើម្បី Post
វាជាការពិត! អ្នកមានជម្រើសក្នុងការភ្ជាប់ (access) ដោយប្រើមុខងារអាសយដ្ឋាន “post-by-email” ដែលអ្នកអាចប្រើក្នុងការបង្ហោះ text, photo ឬ video នៅលើគណនីរបស់អ្នកពីទូរស័ព្ទរបស់ខ្លួន។ ដូច្នេះប្រសិនអ្នកកំពុងស្ថិតនៅតាមផ្លូវ ហើយមិនអាចប្រើ Facebook បានដោយសារគ្មាន Wi-Fi ឬអ៊ីនធឺណិតយឺតនោះ អ្នកនៅតែអាច post បានដោយគ្រាន់តែចូលទៅ៖ Settings → Mobile។ មុខងារ post-by-email adress នឹងបង្ហាញនៅពីក្រោមលេខទូរស័ព្ទរបស់អ្នក។ (ចំណាំ៖ មុខងារអាចដំណើរការបានលុះត្រាតែអ្នកកំណត់ (set up) Facebook texts ដោយបញ្ចូលលេខទូរស័ព្ទជាមុនសិន)។
៤) បិទ (Disable) “seen” នៅលើ Facebook ក្នុងប្រអប់ chat មិនឱ្យ friend ដឹងថាអ្នកបានអានសាររបស់គេ
មុខងារ “seen by” ឬ “seen at” នៅលើសារ Facebook គឺអាចធ្វើឲ្យ friend នឹង friend មានអារម្មណ៍មិនល្អនឹងគ្នា ដោយសារពេលខ្លះ ភាគីម្ខាងដែលជាអ្នកផ្ញើ chat ទៅ បានដឹងថា ភាគីម្ខាងទៀតបានឃើញសាររបស់ខ្លួនហើយ ប៉ុន្តែបែរជាមិនឆ្លើយតបនឹងខ្លួនទៅវិញ។ បើចង់បិទមុខងារនេះ អ្នកអាចប្រើ add-ons របស់កម្មវិធី Google Chrome ដែលមានឈ្មោះ Facebook Unseen បាន ។ ប្រសិនអ្នកមិនប្រើកម្មវិធី Chrome ទេ អ្នកអាចដំឡើងកម្មវិធី AdBlock Plus បាន។ រួចហើយសរសេរថែម url “facebook.com/ajax/mercury/change_read_status.php$xmlhttprequest” ទៅក្នុង custom filters របស់ extension ជាការស្រេច។
៥) ប្រើនិមិត្តសញ្ញាបង្ហាញអារម្មណ៍ (emoji) នៅលើ Status របស់អ្នក
នៅលើ Post និង Comment នៃ Facebook គឺអាចឱ្យអ្នកប្រើ emoji បាន។ អ្នកប្រហែលជាបានប្រើ emoji keyboard ពីទូរស័ព្ទទំនើបៗរួចមកហើយ ចំណែកនៅលើកុំព្យូទ័រក៏អាចប្រើបានដែរ គឺត្រូវដោនឡូដយក browser extension។ ប្រសិនអ្នកកំពុងប្រើ Google Chrome អ្នកអាចសាកល្បងជាមួយ ShowMeEmoji Chrome extension បាន ឬអ្នកអាច copy និង past រូប emojis ពីវែបសាយក៏បានដូចគ្នា fsymbols.com/emoji៕