មាន​ដឹង​អត់​ថា iPhone 6S ​Plus ជា​ប់​ជា​កំពូល​​ទូរស័ព្ទ​មាន​ដំណើរការ​​ល្អ​បំផុត (best performance) ប្រចាំ​ឆ្នាំ២០១៥?​



វែបសាយ​ចិន​ដែល​ជំនាញ​ក្នុង​ការ​វាស់​ស្តង់ដារ​ដំណើរការ និង​ស្ថាបត្យកម្ម ARM ​របស់​ទូរស័ព្ទ AnTuTu ​ថ្មីៗ​នេះ​បាន​បញ្ចេញ​របាយការណ៍​ស្មាតហ្វូន​ដែល​មាន​ដំណើរការ​ល្អ​ប្រសើរ​បំផុត ​ប្រចាំ​ឆ្នាំ២០១៥ ឃើញ​ថា iPhone 6S Plus ​របស់ Apple ​គឺ​ជា​ស្មាតហ្វូន​មាន​ដំណើរការ​ល្អ​លើស​គេ (best smartphone performance)។

iphone-6s-plus

ទិន្នន័យ​ត្រូវ​បាន​ស្រង់​ដោយ​ប្រើ AnTuTu Benchmark 6.0 ហើយ​យក iPhone 6S Plus ទៅ​ប្រៀបធៀប​នឹង​ស្មាតហ្វូន​លំដាប់​ខ្ពស់​នៅ​លើ​ទីផ្សារ​បច្ចុប្បន្ន។ iPhone ជំនាន់​ចុងក្រោយ​របស់ Apple ​ត្រូវ​បាន​គេ​យក​ទៅ​ប្រៀបធៀប​នឹង Galaxy Note 5 របស់ Samsung ​និង iPhone 6 Plus, Huawei Mate 8, OnePlus 2 ​គេ​ឃើញ​ថា iPhone 6S Plus ​បាន​ឈរ​នៅ​លេខ​រៀង​កំពូល (តារាង​ខាង​លើ)។ យោង​តាម​ក្រាប​ខាង​លើ​ដែល​បាន​ពី AnTuTu ​បង្ហាញ​ថា ទូរស័ព្ទ? iPhone 6S Plus របស់ Apple ​គឺ​ជាប់​ជា​ស្មាតហ្វូន​មាន performance ល្អ​ដាច់​គេ​ក្នុង​ចំណោម​ស្មាតហ្វូន​ទំនើបៗ​នាពេល​បច្ចុប្បន្ន៕
X
5s