ស្រោម iPhone 6S ៧ម៉ូត ជាប់​ជា​ស្រោម​ពិសេស​​​មិន​ចូល​​ទឹក​ កំពុង​ពេញ​និយម​លើ​ទីផ្សារ​



ហេតុតែ iPhone 6S ​ជា​ស្មាតហ្វូន​ទំនើប តម្លៃ​ថ្លៃ ម្ល៉ោះ​ហើយ​ម្ចាស់​ទូរស័ព្ទ មាន​ការ​មើល​ធ្ងន់ ប្រើ​ថែ​បំផុត។ ដើម្បី​ការពារ​មិន​ឱ្យ​ឆាប់​សឹក ឆ្កូត ឬ​ធ្លាក់​បែក​ដោយ​ប្រការ​ណា​មួយ ម្ចាស់ iPhone ជាច្រើន​បាន​ប្រើ​ស្រោម​ទូរស័ព្ទ​ជំនួយ។ ​លើស​ពី​ស្រោម​ការពារ​ទូរស័ព្ទ​ធម្មតា ដោយ​ស្រោម iPhone 6S ចំនួន ៧​ខាងក្រោម​នេះ ថែមទាំង​ជួយ​ការពារ​ទូរស័ព្ទ​អ្នក​មិន​ឱ្យ​ចូល​ទឹក​ថែមទៀត។ ១) LifeProof FRE (តម្លៃ៧៩ដុល្លារ )

1

​ស្រោម LifeProof FRE ​នេះ ត្រូវ​បាន​ឌីហ្សាញ​ជា​ពិសេស មិន​ចូល​ទឹក ហើយ​ក៏​ពិសេស​សម្រាប់​អ្នក​រស់នៅ​តំបន់​ព្រិល​ទឹកកក​ដែរ ព្រោះ​មិន​ចូល​ព្រិល និង​ធូលី​ឡើយ។ ស្រោម​នេះ អាច​ធន់​ក្នុង​ទឹក​បាន​រយៈពេល ១ម៉ោង ​ជម្រៅ ២ម៉ែត្រ។ ២) LifeProof FRE Power (តម្លៃ ១២៩,៩៩ដុល្លារ)

2

ស្រោម iPhone 6S ​ឈ្មោះ​ស្រដៀង​ស្រោម​ខាង​លើ​នេះ LifeProof FRE ​Power ​មាន​តម្លៃ​ថ្លៃ​បន្តិច ព្រោះ​មិន​ត្រឹមតែ​មាន​មុខងារ​ការពារ​ទឹក តែ​ក៏​បាន​ភ្ជាប់​មក​ជាមួយ​ថ្ម ដើម្បី​បន្ត​អាយុកាល​នៃ​ថ្ម iPhone ។ ៣) Seidio Obex (តម្លៃ ៦៩,៩៥ដុល្លារ)

3

​ស្រោម​នេះ ត្រូវ​បាន​ផលិត​ជា​ពិសេស​មាន​លក្ខណៈ ស្វិត មាំ សម្រាប់​ប្រើ​ជាមួយ​ទូរស័ព្ទ​ទំនើប iPhone 6S របស់​អ្នក។ វា​មាន​ប្រសិទ្ធភាព ការពារ iPhone ​នៅ​ពេល​ជ្រុះ​ធ្លាក់ និង​ការពារ​ទឹក​ក្នុង​ជម្រៅ ២ម៉ែត្រ។ Seidio Obex ​មាន​ពណ៌ លឿង ផ្កាឈូក ប្រផេះ និង​ពណ៌​ស។ ៤) Griffin Survivor Summit (តម្លៃ ៤៩,៩៩ដុល្លារ)

4

​ស្រោម​នេះ ក៏​មាន​សមត្ថភាព​ជួយ​ការពារ iPhone 6S របស់​អ្នក​មិន​ឱ្យ​ចូល​ទឹក មិន​ចូល​ធូលី​ដែរ។ Griffin ​ជាប់​ក្នុង​តារាង​ស្រោម​ទូរស័ព្ទ​ដែល​មាន​តម្លៃ​ល្មម​ប្រើ។ វា​អាច​ការពារ iPhone 6S ​ក្នុង​ជម្រៅ ៣ម៉ែត្រ។ ៥) Dog & Bone Wetsuit (តម្លៃ ៧៩,៩៥ដុល្លារ)

5

ខុស​ពី​ស្រោម iPhone ដទៃ ដោយ Dog & Bone នេះ ត្រូវ​បាន​ផលិត​ឡើង ផ្ដល់​ការពារ iPhone កម្រិត​ខ្ពស់។ ផ្នែក​ខាង​មុខ​របស់​ស្រោម​នេះ មាន​ជ័រ សម្រាប់​ការពារ​ផ្នែក​ខាង​មុខ​របស់ iPhone ពី​ការ​ប៉ះ​ទង្គិច​ខ្លាំងៗ​ដោយ​របស់​រឹង​ផ្សេងៗ។ វា​បាន​បំពាក់​បច្ចេកវិទ្យា​មិន​ចូល​ទឹក IP68៕
X
5s