Nikon បោះជំហានថ្មី វាយលុកទីផ្សារកាមេរ៉ា action ដោយចេញ KeyMission 360
ថ្មីៗនេះ ក្រុមហ៊ុនផលិតកាមេរ៉ា Nikon បានប្រកាសចេញកាមេរ៉ាថតសកម្មភាពស៊េរីថ្មី ដែលត្រូវក្រុមហ៊ុនសង្ឃឹមវាយលុកទីផ្សារ action camera ខ្ពស់ទៅថ្ងៃមុខ។ កាមេរ៉ាថ្មីនេះ មានសមត្ថភាពខ្ពស់ អាចថតក្នុងមុំ ៣៦០ដឺក្រេ។
https://youtu.be/Gy0P8vO80rI
កាមេរ៉ាថ្មីរបស់ Nikon ខាងលើ មានឈ្មោះថា KeyMission 360 គឺជាប្រភេទ 360-degree camera ដែលនឹងវាយលុកទីផ្សារមុនគេ។ តាមរយៈសមិទ្ធផលថ្មីនេះ ក្រុមហ៊ុនសង្ឃឹមថា នឹងអាចប្រកួតប្រជែងទីផ្សារកាមេរ៉ារបស់ក្រុមហ៊ុន GoPro និង Sony បាន។
កន្លងទៅផលិតផលកាមេរ៉ារបស់ GoPro ម៉ូដែល Hero4 ដែលត្រូវបានប្រកាសចេញកាលពីឆ្នាំ២០១៤ នោះ ទទួលបានការពេញនិយម។ ចំណែកពេលនេះ ក្រុមហ៊ុន Nikon ក៏បានផ្ដោតយកចិត្តទុកដាក់លើការអភិវឌ្ឍបច្ចេកវិទ្យា optics និង image sensor។ នេះអាចជាការដាក់សម្ពាធលើក្រុមហ៊ុន GoPro និង Sony ក្នុងការប្រញាប់ឈានទៅមុខលើការអភិវឌ្ឍបច្ចេកវិទ្យា action camera របស់ខ្លួនទៅមុខទៀត៕