របាយការណ៍៖ រ៉ូបូត នឹងជំនួសការងាររបស់មនុស្ស ៥លានតំណែងនៅឆ្នាំ២០២០ ខាងមុខ!
វាពុំជារឿងអាថ៌កំបាំងអ្វីនោះទេ ដែលរ៉ូបូត អាចនឹងជំនួសដៃជើងមនុស្សយើងបាន ដោយសារឧស្សាហកម្មប្រភេទនេះ កំពុងមានការអភិវឌ្ឍយ៉ាងខ្លាំង។ ផ្អែកតាមការស្រាវជ្រាវរបស់អង្គការ ពិភាក្សាសេដ្ឋកិច្ចពិភពលោក ហៅកាត់ថា WEF ឱ្យដឹងថា ឆ្នាំ២០២០ ខាងមុខ មនុស្សយន្ត នឹងអាចជំនួសការងាររបស់មនុស្សយើងប្រមាណ ៥លានមុខបាន។