ទូរស័ព្ទ iPhone ថ្មីស៊េរីក្រោយ នឹងបំពាក់ Li-Fi ល្បឿនអ៊ីនធឺណិតលឿនជាង Wi-Fi ១០០ដង!
ក្រុមហ៊ុន Apple ត្រូវគេរាយការណ៍ថា កំពុងធ្វើតេស្តលើបច្ចេកវិទ្យាប្រព័ន្ធបណ្ដាញថ្មី Light Fidelity (Li-Fi)សម្រាប់បំពាក់នៅលើ iPhone ជំនាន់ក្រោយ។ ព័ត៌មានអំពីមុខងារថ្មីនេះ ត្រូវបានគេអះអាងបន្ទាប់ពីគេបានប្រទះឃើញ iOS Code ដោយគេហទំព័រ Apple Insider។