Microsoft បរិច្ចាគ ១ពាន់លានដុល្លារធ្វើជាធនធានសម្រាប់វិស័យ Cloud Computing ដោយមិនរកចំណូល និងអាចប្រើប្រាស់បានជាសកល
នាយកប្រតិបត្តិក្រុមហ៊ុន Microsoft លោក Satya Nadella បានប្រកាសថា ក្រុមហ៊ុនរបស់លោក នឹងបរិច្ចាគប្រាក់ធ្វើជាធនធានសម្រាប់វិស័យ Cloud Computing ក្នុងទំហំ ១ពាន់លានដុល្លារអាមេរិក ផ្ដល់ជូនទៅបណ្ដាអង្គការមិនមែនរដ្ឋាភិបាល សម្រាប់គោលដៅរយៈពេល ៣ឆ្នាំខាងមុខ។ គោលដៅរបស់ក្រុមហ៊ុនសូហ្វ៊ែរយក្សនេះ គឺក្នុងគោលបំណងដើម្បីនាំយកនូវផលប្រយោជន៍នៃបច្ចេកវិទ្យានេះ ដល់អ្នកដែលមិនអាចមានលទ្ធភាពទិញប្រើ។
ទំហំទឹកប្រាក់បរិច្ចាគនេះ បន្ទាប់ពីក្រុមហ៊ុនបានគណនាតាមតម្លៃទីផ្សារ ហើយនឹងត្រូវបង្កើតឡើងនូវ Microsoft Philanthropies ហើយនឹងផ្ដល់ជូនសេវាកម្ម Cloud ដោយឥតគិតថ្លៃ ឬបញ្ចុះតម្លៃដូចជា Azure, Office 365, PowerBI និង CRM Online ទៅជុំវិញពិភពលោកនៅចុង ឆ្នាំ២០១៧។
លោក Nadella បានលើកឡើងថា៖ «Microsoft នឹងមានបេសកកម្ម ដើម្បីជំរុញអង្គការនៅជុំវិញពិភពលោក ជាមួយការផ្ដល់ជំនួយសេវាកម្ម Cloud Computing ដែលជាបច្ចេកវិទ្យាផ្លាស់ប្ដូរដ៏ធំបំផុតនៃជំនាន់របស់យើង»។ បច្ចុប្បន្ន មានអង្គការជាង ៧ម៉ឺនអង្គការ នឹងធ្វើការភ្ជាប់ទៅកាន់បច្ចេកវិទ្យា ដែលនឹងជួយដល់ពួកគេក្នុងការដោះស្រាយ ដែលនឹងជួយពួកគេ ដោះស្រាយបញ្ហាប្រឈមរបស់យើងដែលអស្ចារ្យបំផុត និងការធ្វើឲ្យប្រសើរឡើងក្នុងស្ថានភាពមនុស្ស និងជំរុញភាពស្មើគ្នា៕