វែប​សាយ​មាន​អត្ថប្រយោជន៍​ទាំង៨ នឹង​ជួយ​ធ្វើឲ្យ​អ្នក​ឆ្លាតវៃ​ជាង​មុន​



​ទន្ទឹម​បច្ចេកវិទ្យា​លើ​ស្មាតហ្វូន​កំពុង​មាន​ការ​អភិវឌ្ឍ​ខ្លាំង ចំណែក​តិចណូឡូជី​ផ្នែក​វែបសាយ​ក៏​កំពុង​ត្រូវ​បាន​អភិវឌ្ឍ និង​ផ្ដល់​អត្ថប្រយោជន៍​សំបូរ​បែប​ដល់​មនុស្ស​លើ​ពិភពលោក​ផង​ដែរ។ លោក​អ្នក​អាច​ប្រើ​ពេល​ដែល​អ្នក​អនឡាញ ទៅ​ក្រេប​យក​ចំណេះដឹង​បន្ថែម​តាម​វែបសាយ​មាន​ប្រយោជន៍​ផ្សេងៗ​នាពេល​បច្ចុប្បន្ន​បាន។ ខាង​ក្រោម​នេះ គឺ​ជា​វែបសាយ​ចំនួន៨ ដែល​នឹង​ជួយ​ធ្វើ​ឱ្យ​អ្នក​មាន​ភាព​ឆ្លាតវៃ​ជាង​មុន៖

១) Duolingo

1

​ជា​វែបសាយ​បង្រៀន​ទាក់ទង​នឹង​ការ​ប្រើប្រាស់​ភាសា ហើយ​ក៏​មាន​ជា app ​ផង​ដែរ។ Duolingo ​គឺ​ជា​ជំនាន់ free version ​នៃ Rosetta-Stone ​ដែល​នាំ​មក​ជូន​លទ្ធផល​ប្រើប្រាស់​ដូច​គ្នា គឺ​អាច​ជួយ​បង្រៀន​លោក​អ្នក​និយាយ និង​សរសេរ​ភាសា​ផ្សេងៗ​បាន ដូច​ជា អេស្ប៉ាញ អង់គ្លេស អាល្លឺម៉ង់ បារាំង ព័រទុយហ្គាល់ និង​អ៊ីតាលី​ជាដើម។ ​ឆាប់ៗ​ខាង​មុខ​វែបសាយ​នេះ នឹង​ត្រូវ​គេ​បញ្ចូល​ភាសា​រឹតតែ​ច្រើន​ជាង​នេះ។

២) Khan Academy

2

​ជា​វែបសាយ​មានPosts​លក្ខណៈ​ពិសេស អាច​ឱ្យ​លោក​អ្នក​ជ្រើសរើស​មុខវិជ្ជា​សម្រាប់​រៀន ដោយ​មិន​បាច់​ត្រូវ​ចំណាយ​ប្រាក់​បង់​ថ្លៃ​សិក្សា​តាម​សាលារៀន​នោះ​ឡើយ។ Khan Academy ​ជួយ​ផ្ដល់​នូវ​ការ​អប់រំ​ល្អ​មួយ​ ក្នុង​កម្រិត​សិក្សា​ថ្នាក់​វិទ្យាល័យ។ វា​ផ្ដល់​នូវ​ប្រភព ​មេរៀន​ល្អៗ ដូច​ជា គណិតវិទ្យា វិទ្យាសាស្ត្រ ប្រវត្តិវិទ្យា និង​ជាច្រើន​ទៀត។

៣) Justin Guitar

3

​គឺ​ជា​វែបសាយ​បង្រៀន​ពាក់ព័ន្ធ​នឹង​ឧបករណ៍​តន្ត្រី គឺ​ហ្គីតា​តែ​ម្ដង។ ចំពោះ​ប្រិយមិត្ត​ដែល​ពុំ​សូវ​មាន​ពេល​ច្រើន ឬ​មិន​ចង់​ចំណាយ​លើ​ការ​រៀន​ហ្គីតា អ្នក​អាច​ប្ដូរ​មក​សិក្សា​តែ​អនឡាញ​នេះ​បាន។ Justin Guita ​ជួយ​បង្រៀន​មេរៀន​ហ្គីតា​ល្អៗ ស្ទីល​លេង​ខុសៗ​គ្នា អាស្រ័យ​លើ​ចំណូល​ចិត្ត​ដែល​អ្នក​ចង់​លេង។

៤) Cooking for Engineers

4

  ជា​វែបសាយ​ពិសេស​មួយ ដែល​ផ្ដល់​នូវ​រូបមន្ត​ធ្វើ​ម្ហូបអាហារ​ពិសេសៗ។ តាម​រយៈ​វែបសាយ​នេះ នឹង​រឹតតែ​បន្ថែម​រសជាតិ​អាហារ​របស់​អ្នក​ថែម​មួយ​កម្រិត​ទៀត។ លើស​ពី​នេះ Cooking for Engineers នឹង​ប្រាប់​ពី​គ្រឿង​ផ្សំ និង​រូបមន្ត​ចម្អិន​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​។

៥) MIT Open Courseware

5

ជា​វែបសាយ​មួយ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុម​អ្នក​បង្រៀន​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា Massachusetts ដើម្បី​បាន​ចែករំលែក​ព័ត៌មាន​អំពី​វគ្គ​សិក្សា​តាម​អនឡាញ​យ៉ាង​ច្រើន​សំបូរ​បែប។ មនុស្ស​រាប់​រយ​លាន​អ្នក បាន​ទទួល​ប្រយោជន៍​ពី​ព័ត៌មាន​ដែល​ពួក​គេ​បាន​សិក្សា​ពី​វគ្គ​សិក្សា​ទាំង​នេះ ហើយ​ជា​វែបសាយ​ផ្ដល់​នូវ​វគ្គ​សិក្សា​ឥត​គិត​ថ្លៃ​ឡើយ។

៦) Investopedia

6

ជា​វែបសាយ​បង្រៀន​អ្នក​ឱ្យ​ចេះ​គ្រប់គ្រង​របាយការណ៍​ហិរញ្ញវត្ថុ​ផ្ទាល់​ខ្លួន យ៉ាង​ងាយស្រួល។ វា​ពិត​ជា​ផ្ដល់​អត្ថប្រយោជន៍​ខ្លាំង​សម្រាប់​លោក​អ្នក ដែល​មាន​គម្រោង​សន្សំសំចៃ​ការ​ចាយវាយ។ ការ​គ្រប់គ្រង​របាយការណ៍​ចំណូល​ចិត្ត បាន​ល្អិតល្អ នឹង​ធ្វើ​ឱ្យ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​អ្នក​មាន​ភាព​ល្អ​ប្រសើរ។

៧) Quora

7

អាច​និយាយ​បាន​ថា ជា​វេទិកា​សំណួរ​ចម្លើយ ឬ​ជា​កន្លែង​សម្រាប់​ចែករំលែក​បទពិសោធន៍​ផ្សេងៗ​រវាង​មនុស្ស​មក​ពី​ជុំវិញ​ពិភពលោក។ វែបសាយ Quora ​អាច​មាន​ការ​បញ្ចេញ​មតិ ពី​បុគ្គល​ល្បីៗ មាន​បទពិសោធន៍​ផ្សេងៗ​គ្នា​ពី​គ្រប់​ទិសទី ហើយ​អ្នក​នឹង​អាច​ទទួល​យក​បទពិសោធន៍​ល្អៗ ឬ​ក៏​អាច​ចែករំលែក​នូវ​បទពិសោធន៍​ដែល​ខ្លួន​មាន​នៅ​លើ​នោះ​ផង​ដែរ។ ៨) CliffsNotes

8

​សម្រាប់​សិស្ស​វិទ្យាល័យ និង​និស្សិត​មហាវិទ្យាល័យ ​នឹង​ពេញ​ចិត្ត​ជាមួយ​វែបសាយ​នេះ ព្រោះ​វា​ផ្ដល់​អត្ថប្រយោជន៍ ក្នុង​ការ​សិក្សា និង​ការ​ត្រៀម​ធ្វើតេស្ត សម្រាប់​សៀវភៅ​ស្តង់ដារ​ទាំងឡាយ។ វែបសាយ​នេះ​ផ្ដល់​នូវ​ប្រភព​នៃ​មេរៀន និង​លំហាត់​គណិតវិទ្យា និង​វិទ្យាសាស្ត្រ៕

X
5s