កុំព្យូទ័រ Mini PC ថាច់ស្គ្រីន​ម៉ូត​ថ្មី Pipo X9S ​មាន​អង់តែន​ដូច Router តម្លៃ​តែ ២០០ដុល្លារ​



ស្ទើរតែ​គ្រប់​មុខ នៃ​ផលិតផល​បច្ចេកវិទ្យា មិន​ថា​តែ​ស្មាតហ្វូន​នោះ​ទេ គឺ​សុទ្ធតែ​ត្រូវ​បាន​គេ​អភិវឌ្ឍ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ រឹតតែ​ទំនើប​ទាំង​លក្ខណៈ​សម្បត្តិ និង​ការ​ឌីហ្សាញ​រូបរាង។ ជាក់ស្ដែង​កុំព្យូទ័រ​ទំហំ​តូច​ប្រភេទ Mini PC ​ប្រើ​ថាច់ស្គ្រីន (touch screen) ​ទំនើប​នេះ​អីចឹង ដែល​ត្រូវ​បាន​ឌីហ្សាញ​ឡើង​មាន​លក្ខណៈ​ស្រដៀង​នឹង​ម៉ាស៊ីន​គិត​លុយ ឬ​ម៉ាស៊ីន terminal ​ដែល​ដាក់​ផ្ដេក​នៅ​លើ​តុ​អីចឹង​ដែរ។ កុំព្យូទ័រ​ស៊េរី​ថ្មី​នេះ មាន​ឈ្មោះ​ថា Pipo X9S ​ដែល​ត្រូវ​បាន​គេ​ភ្ជាប់​អង់តែន​ដូច Router អីចឹង។ ​កុំព្យូទ័រ Pipo X9S mini PC នេះ ​ត្រូវ​បាន​បំពាក់​ឈីប Intel Atom x5-Z8300, មាន RAM 4GB, ​អង្គ​ផ្ទុក​ទិន្នន័យ 64GB ​អាច​បន្ថែម​មេម៉ូរី​បាន 64GB ទៀត​ប្រភេទ microSD។ ម៉ាស៊ីន mini PC ​ថ្មី​នេះ មាន​តំណភ្ជាប់​ដូច​ជា៖ រន្ធ USB 2.0 ចំនួន៤, 10/100 Ethernet, Bluetooth 4.0, និង 802.11b/g/n WiFi។ ​កុំព្យូទ័រ​នេះ ត្រូវ​បាន​ដំឡើង​ប្រព័ន្ធ​ប្រតិបត្តិការ Windows 10 Edition ​រួច​ជា​ស្រេច។ ប្រសិន​អ្នក​កំពុង​រក​មើល​កុំព្យូទ័រ​មិន​មែន touchscreen ​ក្រុមហ៊ុន Pipo ថែមទាំង​មាន​ជំនាន់ Mini PC X6S ​សម្រាប់​ជា​ជម្រើស​លោក​អ្នក​ផង​ដែរ ដែល​មាន​អង្គ​ផ្ទុក​ទិន្នន័យ SATA, 2 x Ethernet និង 1 x USB 3.0 ​ដោយ​ពុំ​មាន​អេក្រង់​ថាច់ស្គ្រីន៕
X
5s