Apple ​ក៏​មាន​ចំណាប់អារម្មណ៍​អភិវឌ្ឍ​បច្ចេកវិទ្យា VR ដែរ ដោយ​ទើប​ជួល​វិស្វវករជំនាញ​ឌីហ្សាញ​ទម្រង់ 3D Interface​



​ខណៈ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ដូច​ជា Microsoft, Facebook, Google ​និង Samsung ​បាន​ដាក់​ចិត្ត​ផ្ដោត​អភិវឌ្ឍ​បច្ចេកវិទ្យា និង​ផលិត​ឧបករណ៍ VR ​នោះ ចំណែក​ពេល​នេះ មាន​របាយការណ៍​មក​ថា ក្រុមហ៊ុន Apple ​ក៏​មាន​ចំណូលចិត្ត​នឹង​ប្រឡូក​ចូល​ចំណែកទីផ្សារ VR ​នេះ​ផង​ដែរ។ ក្រុមហ៊ុន​ដែល​មាន​ស្នាក់ការ​នៅ​ទីក្រុង Cupertino ​នេះ​ ស្ថិត​ក្នុង​ដំណាក់កាល​ជិត​រួចរាល់​ផលិត​វីដេអូ​ផ្លូវការ​ហើយ ដែល​មិន​ត្រឹមតែ​ទទួល​ទិញ​យក​ក្រុមហ៊ុន VR មួយ​ចំនួន​កាលពី​ឆ្នាំ​មុន​នោះ​ទេ តែ​ថ្មីៗ​នេះ​ក៏​បាន​ជួល​អ្នក​ជំនាញ​ឌីហ្សាញ​ទម្រង់ 3D Interface ​ឱ្យ​មក​បម្រើ​ការ​ក្នុង​ក្រុមហ៊ុន​ផង​ដែរ។ https://youtu.be/I57HHwp341A យោងតាម​គេហទំព័រ Financial Times ​ឱ្យ​ដឹង​ថា ​លោក Doung Bownman ​ដែល​ជា​នាយក​ប្រចាំ​នៅ​មជ្ឈមណ្ឌល Human-Computer Interaction ​នៃ​សាកលវិទ្យាល័យ Virginia Tech ​ពី​មុន ពេល​នេះ នឹង​បម្រើការ​ឱ្យ​ក្រុមហ៊ុន Apple។ អំឡុង​រយៈពេល ៥ឆ្នាំ​មក​នេះ លោក​បាន​ធ្វើការ​ពាក់ព័ន្ធ​ការ​ឌីហ្សាញ​ទម្រង់ 3D interface និង​អភិវឌ្ឍ​សម្រាប់​ប្រើ​ក្នុង​ការ​ជ្រមុជ​ទឹក​នូវ VR។ លោក​ថែមទាំង​បាន​សរសេរ​សៀវភៅ​មួយ​ក្បាល​ស្ដី​អំពី​ក្បួន​ច្បាប់ វិធីសាស្ត្រ VR ​ដែល​បាន​ដាក់​លក់​នៅ​លើ​គេហទំព័រ Amazon ​ផង​ដែរ។ បណ្ដា​ក្រុមហ៊ុន​ផ្សេងៗ ​បាន​ទទួល​ស្គាល់​ចំណេះដឹង និង​បទពិសោធន៍​ការងារ​របស់ Bownman ​លើ​ផ្នែក VR/AR។ គាត់​ជា​មនុស្ស​ម្នាក់​ដំបូង​ដែល​ទទួល​បាន​ប្រាក់​រង្វាន់ ១០ម៉ឺន​ដុល្លារ​ពី​ក្រុមហ៊ុន Microsoft ​លើ​ការ​អភិវឌ្ឍ​ឧបករណ៍ HoloLens ចំនួន២។ ​សូម​បញ្ជាក់​ថា ​Apple ​បាន​ទទួល​ទិញ​យក​ក្រុមហ៊ុន​អភិវឌ្ឍ​បច្ចេកវិទ្យា​គម្រោង VR/AR ​មួយ​ចំនួន​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ មាន​ដូច​ជា៖ Faceshift, Metaio, Primesense និង Emotient ជាដើម។ ​ក្រុមហ៊ុន​ថែមទាំង​បាន​ទិញ​យក Perceptio ​ដែល​ជា​ក្រុមហ៊ុន​មាន​​ឯកទេស​អភិវឌ្ឍ​ប្រព័ន្ធ​រូប AI ​កាលពី​ខែ​តុលា ឆ្នាំ២០១៥ កន្លង​ទៅ។ Virtual Reality នឹង​មាន​ភាគ​រីកចម្រើន មាន​ទីផ្សារ​ខ្ពស់​នៅ​ពេល​អនាគត ហើយ​គេ​រំពឹង​ថា នឹង​អាច​រក​ចំណូល​ដល់ ៨០ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ២០២៥ ខាង​មុខ។ នេះ​បើ​តាម​ការ​វិភាគ​របស់​ក្រុមហ៊ុន Goldman Sachs៕
X
5s