មេធំដែលកាន់គម្រោងផលិតរថយន្ត Apple Car ត្រៀមចាកចេញពីក្រុមហ៊ុន!
សាធារណៈជនប្រាកដជាធ្លាប់បានឮព័ត៌មានខ្លះៗមកថា Apple មានគម្រោងបង្កើតក្រុមផលិតផលថ្មី ក្រៅពីឧបករណ៍អេឡិចត្រូនិកតូចៗដូចសព្វថ្ងៃ។ នោះគឺជារថយន្ត Apple Car ដែលកន្លងទៅមានពាក្យថា មានជាប់ពាក់ព័ន្ធនឹងគំនិតរបស់អតីតនាយកប្រតិបត្តិ Apple លោក Steve Jobs។ យ៉ាងណា ខណៈពេលគេមិនទាន់ឃើញរថយន្ត Apple Car បង្ហាញខ្លួនផ្លូវការនៅឡើយនោះ ស្រាប់តែលោក Steve Zadesky ដែលជាអ្នកកាន់គម្រោងផលិត បែរជាលាឈប់ពី Apple ទៅវិញ។
ជាការពិតណាស់ បើទោះបី Apple មិនទាន់អះអាងថា ខ្លួនកំពុងធ្វើការក្នុងគម្រោងផលិតរថយន្តក៏ដោយ ប៉ុន្តែមានការសន្និដ្ឋាន និងការជឿជាក់ថា ក្រុមហ៊ុនម្ចាស់កំពូលស្មាតហ្វូន iPhone នេះត្រូវគេរំពឹងថា យ៉ាងហោចក៏ត្រៀមខ្សែផលិតផលជាប្រភេទយានជំនិះដែរ៕
រង់ចាំមើលទាំងអស់គ្នាថា បើជើងខ្លាំងនៅជាមួយគម្រោង Project Titan លោក Steve Zadesky ចាកចេញពីក្រុមហ៊ុនមែន តើនឹងអាចប៉ះពាល់ដល់គម្រោង ក៏ដូចជាមានការរាំងស្ទះយ៉ាងណាដល់ដំណើរការផលិតរថយន្តស្ងាត់ៗរបស់ Apple ដែរឬទេ?
