​ស្មាតហ្វូន​អស្ចារ្យ ៦គ្រឿង​ដែល​ធ្លាប់​ល្បីល្បាញ​ពេញ​ពិភព​គុណ​កាលពី ១០ឆ្នាំ​មុន​



បច្ចេកវិទ្យា​មាន​ការ​អភិវឌ្ឍ​តាម​ដំណាក់កាល​ផ្សេងៗ​គ្នា ជាក់ស្ដែង​ការ​ពេញចិត្ត​ទៅ​នឹង​បច្ចេកវិទ្យា​ស្មាតហ្វូន​ដែល​មាន​ក្នុង​រយៈពេល​កាលពី ១០ឆ្នាំ​មុន​គឺ​មួយ​បែប ទំនើប​ខ្លាំង​បើ​គេ​យក​វា​ទៅ​ប្រៀបធៀប នឹង​ឆ្នាំ​ចាស់​ជាង។ នៅ​អំឡុង​ឆ្នាំ​នោះ ស្មាតហ្វូន​ដែល​ចាត់​ចូល​ជា​ទូរស័ព្ទ​ទំនើប និង​មើល​ធ្ងន់​គឺ​នៅ​លើ កូល័រ អេក្រង់​ធំ កាមេរ៉ា​ថត​ច្បាស់ និង​អាច​ដាក់​កម្មវិធី​ទំនើបៗ​បាន។ ចុះ​ប្រិយមិត្ត​ដឹង​ទេ​ថា តើ​រយៈពេល ១០ឆ្នាំ​មុន ស្មាតហ្វូន​ម៉ាក​អ្វី​ខ្លះ​ដែល​ធ្លាប់​ស្ថិត​ក្នុង​ក្រអៅ​បេះដូង​របស់​អ្នក​ប្រើប្រាស់ ជា​ស្មាតហ្វូន​អស្ចារ្យ​ជាង​គេ​នោះ? បើ​ចង់​ដឹង សាក​មក​ផ្ទៀង ៦គ្រឿង​ខាង​ក្រោម​មើល៍ តើ​មាន​មួយ​ណា​ធ្លាប់​ស្ថិត​ក្នុង​ចិត្ត​របស់​អ្នក​ដែរ​ឬ​ទេ? ១) BlakBerry Pearl 8100

1

​ទូរស័ព្ទ​របស់​ក្រុមហ៊ុន​កាណាដា​នេះ ​ប្រើ QWERTY keyboard ​ជា​ក្ដារ​ចុច​អក្សរ​ធំ​ទូលាយ ងាយស្រួល​វាយ​អក្សរ​រហ័ស។ អេក្រង់ Pearl 8100 ​ទំហំ ២,២អ៊ីញ​មិន​មាន touchscreen ​ហើយ​មាន resolution ទំហំ 240x260px។ កាមេរ៉ា​របស់​វា ទំហំ 1.3MP ​ភ្ជាប់​ភ្លើង LED flash ហើយ​មាន​កម្មវិធី​បើក​ចម្រៀង media player និង​អាច​បន្ថែម microSD បាន។ យ៉ាង​ណា Perarl 8100 ​គ្មាន 3G, WiFi ឬ GPS ​អី​ទេ។ ទូរស័ព្ទ​នេះ បាន​ចេញ​លក់​នៅ​អំឡុង​ខែ​កញ្ញា ឆ្នាំ២០១៦។ ២) HTC TyTN

2

ជា​ទូរស័ព្ទ​ប្រើ Windows Mobile ដែល​សាធារណជន​បាន​ចោល​ក្រសែត​ភ្នែក​មើល​ជា​ច្រើន កាលពី​ឆ្នាំ​២០០៦។ វា​ដំណើរការ​ដោយ Windows Mobile Professional 5.0 ​ដូច្នេះ​គេ​អាច​ប្រើ​កម្មវិធី​ដូច​ជា Microsoft Word Mobile, Microsoft Excel, DirectPush email និង​កម្មវិធី Internet Explorer ជាដើម។ TyTN ​ជា​ទូរស័ព្ទ​រុញ និង​មាន​ QWERTY keyboard ហើយ​ក៏​មាន​បណ្ដាញ 3G, Wi-Fi អេក្រង់ ២,៨អ៊ីញ ប្រភេទ touchscreen ​អម​ដោយ resolution ទំហំ 240x320px ​និង​មាន​ប៊ិច​ងាយស្រួល​អូស​ វាស​សរសេរ​អក្សរ​ថែមទៀត។ អាច​និយាយ​បាន​ថា វា​ជា Pocket PC ​ទៅ​ហើយ​ព្រោះ​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​វា ជា​ប្រឡាយ​កាត់​នឹង Windows OS សម្រាប់​កុំព្យូទ័រ។ ៣) Motorola Q

3

ងាក​មក​មើល​ទូរស័ព្ទ​របស់ Motorola នេះ​វិញ គឺ​ចាប់ផ្ដើម​វាយ​លុក​ទីផ្សារ​ខ្លាំង​នៅ​ពាក់​កណ្ដាល​ឆ្នាំ២០១៦។ វា​ត្រូវ​បាន​ឌីហ្សាញ​រូបរាង​ឡើង​ដើម្បី​ប្រកួតប្រជែង​នឹង​ស្មាតហ្វូន​ក្រុមហ៊ុន BlackBerry។ Motorola Q ​មាន QWERTY keyboard ​អម​ដោយ​អេក្រង់ ២,៤អ៊ីញ resolution ទំហំ 320x240px ​តែ​គ្មាន touchscreen ទេ។ កាមេរ៉ា​ទូរស័ព្ទ​នេះ មាន​ទំហំ 1.3MP ​និង​អាច​បន្ថែម microSD ​បាន។ យ៉ាងណា​វា គ្មាន Wi-Fi, GPS និង​សូម្បី​តែ 3G លើកលែង​តែ​ម៉ូដែល CDMA ​ទើប​មាន។ ៤) Nokia N93

4

​នរណា​មិន​ស្គាល់ N93 ដែល​មាន​ឈ្មោះ​ល្បីល្បាញ​លើ​ទីផ្សារ​ទូរស័ព្ទ​ទំនើប​នោះ។ N93 មាន​វត្តមាន​លើ​ទីផ្សារ​ក្នុង​ខែ​កក្កដា ឆ្នាំ២០០៦ ​ជា​ស្មាតហ្វូន​ខ្លាំង​ត្រង់​កាមេរ៉ា។ N93 ​មាន​កាមេរ៉ា 3.2MP ​បច្ចេកវិទ្យា Carl Zeiss ​ជាមួយ 3x optical zoom, autofocus និង​មាន​អេក្រង់ ២,៤អ៊ីញ​ជាមួយ resolution ទំហំ 240x320px, ហើយ​អេក្រង់​តូច​ពី​មុខ​មាន 128x36px។ ទូរស័ព្ទ​នេះ​មាន 3G, Wi-Fi ​និង​គាំទ្រ​កម្មវិធី Adobe Flash Lite ​ភ្ជាប់​មក​ជា​ស្រេច ប៉ុន្តែ​គ្មាន GPS។ វា​ប្រើ​ប្រព័ន្ធ Symbian OS 9.1 (S60 3rd edition)។ ៥) Palm Treo 680

5

ជា​ស្មាតហ្វូន​ដំបូង​របស់​ក្រុមហ៊ុន Palm ​ម៉ូដែល Tero 680 ​ដែល​ត្រូវ​បាន​បង្កប់​អង់តែន​បាត់​មើល​មិន​ឃើញ​ក្នុង​ទូរស័ព្ទ។ វា​ជា​ស្មាតហ្វូន​ដែល​មាន​ការ​ផ្លាស់ប្ដូរ​ធំ​របស់​ក្រុមហ៊ុន។ ទូរស័ព្ទ​នេះ​ដើរ​ដោយ Palm OS ​ហើយ​មាន QWERTY Keyboard ​និង​មាន​អេក្រង់ touchscreen ទំហំ ២,៥អ៊ីញ resolution 320x320px។ Treo 680 គ្មាន WiFi និង 3G ទេ តែ​ក៏​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​នៅ​លើ​ទីផ្សារ​ផង​ដែរ ព្រោះ​ជា​ស្មាតហ្វូន​ជំនាញ​សម្រាប់​ការ​ផ្ញើ​អ៊ីមែល ការ​បើក​វែបសាយ និង​ការ​វាយ​អក្សរ​ផ្សេងៗ។ ៦) Sony Ericsson W950

6

ចុង​ក្រោយ​ជា​ទូរស័ព្ទ​ទំនើប​របស់ Sony Ericsson ម៉ូដែល W950។ វា​ជា​ទូរស័ព្ទ 3G ​ដើរ​ដោយ Symbian UIQ ​ភ្ជាប់​អេក្រង់ ២,៦អ៊ីញ, 240x320px touchscreen និង​មាន​រូបរាង​ស្អាត sylus។ ស្មាតហ្វូន​ក្រុមហ៊ុន​ជប៉ុន​នេះ មាន​ប៊ូតុង​ច្រើន​បន្តិច ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​កម្មវិធី​ផ្សេងៗ ក៏​ដូច​ជា Walkman music player និង​វិទ្យា Stereo FM។ W950 ​មាន​មេម៉ូរី 4GB៕
X
5s