Microsoft ​ចេញ​លក់ Surface Book 1TB, Surface Pro 4, និង​ប៊ិច​មាស Surface Pen ​ហើយ​



ក្រុមហ៊ុន Microsoft ​នៅ​សប្ដាហ៍​នេះ បាន​ប្រកាស​ចេញ​នូវ​ជម្រើស​អាប់ក្រេក hardware ​លើ​ថេប្លេត​កុំព្យូទ័រ Surface ​របស់​ខ្លួន ដែល​ក្នុង​នោះ​មាន​លក្ខណៈ​សម្បត្តិ អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ 1TB អង្គ​ប្រតិបត្តិ Core i7 ​សម្រាប់​កុំព្យូទ័រ Surface Book ​និង Surface 4 ​ក៏​ដូច​ជា​ចេញ​លក់​ប៊ិច​មាស Gold Surface Pen ​ដំណាលគ្នា​ផង​ដែរ។

Surface-Pro-4

Surface Pro 4

ការ​បន្ថែម​លក្ខណៈ សម្បត្តិ​ Hardware ​ចុងក្រោយ​លើ Surface ​នឹង​ធ្វើ​ឱ្យ​វា​ដំណើរការ​ប្រកប​ដោយ​សមត្ថភាព​ខ្ពស់។ ក្រុមហ៊ុន​បាន​ចេញ​លក់ Surface ទាំង​ពីរ​ម៉ូដែល និង​ប៊ិច​មាស Surface Pen ​នៅ​លើ​ទីផ្សារ​អាមេរិក និង​កាណាដា។ ទាំង​កុំព្យូទ័រ Surface Book និង​ថេប្លេត Surface Pro 4 ​សុទ្ធតែ​ត្រូវ​បាន​បំពាក់​អង្គ​ប្រតិបត្តិ​ជំនាន់​ចុងក្រោយ​គឺ​ទី៦ របស់​ក្រុមហ៊ុន Intel ប្រភេទ Core i7 ដែល​គាំទ្រ RAM ដល់ 16GB។ ពេល​នេះ​ក្រុមហ៊ុន​បាន​ដាក់​លក់​ផលិតផល​ទាំង ៣មុខ​នេះ​នៅ​លើ Store អនឡាញ​របស់​ខ្លួន​ផ្ទាល់ និង​បណ្ដា​អ្នក​លក់​រាយ​ដទៃ​ទៀត។ Surface ​Pro 4 ​បំពាក់​អង្គ​ផ្ទុក​ទិន្នន័យ 1TB ​ថ្មី​នឹង​មាន​តម្លៃ ២៦៩៩ដុល្លារ​អាមេរិក និង​អម​ដោយ​លក្ខណៈ សម្បត្តិ​ថ្មី​លើ​ផ្នែក​ផ្សេងៗ​មួយ​ចំនួន​ទៀត។ ចំណែក Microsoft Surface Book ​នឹង​លក់​ក្នុង​តម្លៃ​ចាប់ពី ១៤៩៩ដុល្លារ អម​ដោយ​អង្គ​ផ្ទុក​ទិន្នន័យ​ថ្មី 1TB ​ដូច​គ្នា។ Surface Book គឺ​ជា​ឡេបថប​ដំបូង​ដែល​មាន​សមត្ថភាព​ខ្ពស់​របស់ ក្រុមហ៊ុន Microsoft មាន​ទម្ងន់ ១៥១៦ក្រាម ​ភ្ជាប់​អេក្រង់​ទំហំ ១៣,៥អ៊ីញ PixelSense ​ជាមួយ resolution ទំហំ​ដល់ (3000x2000)px ដែល​ធន់​នឹង​ការ​ចាំង​ប៉ះ​ពន្លឺ ពោល​គឺ​នៅ​តែ​ធ្វើ​ឱ្យ​ការ​បង្ហាញ​រូប​មាន​លក្ខណៈ​ច្បាស់ និង​ដិត​ល្អ។

gold-Surface-Pen

ប៊ិចមាស Surface Pen

​ចំណែក​ប៊ិច​ពណ៌​មាស Surface Pen ​វិញ​នឹង​មាន​លក់​នៅ​តាម​បណ្ដា​ទីផ្សារ​ក្នុង​ប្រទេស​មួយ​ចំនួន​ដូច​ជា៖ កាណាដា, ដាណឺម៉ាក, ​ហ្វាំងឡង់, អ៊ីតាលី, ន័រវែស, ប៉ូឡូញ, ព័រទុយហ្គាល់, អេស្ប៉ាញ, ស៊ុយអែត និង​សហរដ្ឋ​អាមេរិក ដែល​តម្លៃ​របស់​វា​គឺ ៦០ដុល្លារ។ ប៊ិច Surface Pen ​គាំទ្រ​ប្រើ​ជាមួយ Surface 3, Surface Pro 3, Surface Pro 4 និង Surface Book៕  
X
5s