​ទស្សនទាន​ផលិត​​​យន្តហោះ​ស៊េរី​​ថ្មី​​​ពី​ញូវយ៉ក​ទៅ​ក្រុង​ឡុងដ៍​​ប្រើ​ពេល​តែ​ ១១​នាទី​​



​ក្រុម​វិស្វករ​​បាន​បញ្ចេញ​យន្តហោះ​ស៊េរី​ថ្មី​​ ​​ដែល​ជា​​របត់​ថ្មី​មួយ​​ទៀត​​ដែល​ស្ថិត​នៅ​ក្នុង​ទស្សនទាន​​រចនា​នៅ​​ឡើយ​ ​​​ត្រូវ​បាន​គេ​លើក​ឡើង​​​ថា​ សក្ដិសម​សម្រាប់​ហោះហើរ​​ក្នុង​ល្បឿន​ដ៏​លឿន​ដូច​​​ផ្លេកបន្ទោរ។ ​យន្តហោះ​​​រូប​រាង​ថ្មី​សន្លាង​​ចុង​ក្រោយ​​ដែល​មាន​ឈ្មោះ​ថា​ Charles Bombadier ​ត្រូវ​បាន​គេ​​​សិក្សា​​ និង​វិភាគ​ថា​ មាន​ល្បឿន​លឿន​​​​​​មែន​ទែន​ ពោល​គឺ​​អាច​ធ្វើ​ដំណើរ​បាន​​ល្បឿន​ ២​ម៉ឺន​គីឡូម៉ែត្រ​​ផ្ទុក​មនុស្ស​ ១០​នាក់​ក្នុង​រយៈ​ពេល​តែ​ ១១​នាទី​ប៉ុណ្ណោះ។ ​បើ​គិត​ចម្ងាយ​​នេះ​ គឺ​ស្មើ​នឹង​ពី​ទីក្រុង​ New York ​ទៅ​ទីក្រុង​ ឡុងដ៍​ ប្រទេស​អង់គ្លេស។

​​ទស្សនទាន​យន្តហោះ​ថ្មី​សន្លាង​នេះ​ គឺ​ត្រូវ​បាន​ក្រុម​វិស្វករ​កាណាដា​​មក​ពី ក្រុមហ៊ុន​ ImaginActiv ​ជា​អ្នក​ផលិត​ឡើង ដោយ​បាន​បង្ហាញ​គំនិត​​នេះ​ ​​កាល​ពី​ខែ​តុលា​ ឆ្នាំ​កន្លង​ទៅ​។ ​លោក​បាន​ប្រមើល​ឃើញ​ថា​ ​យន្តហោះ​នេះ​​​នឹង​ត្រូវ​​ដាក់​បង្ហោះ​ដោយ​ប្រើ​ប្រព័ន្ធ​ម៉ាញេទិច​ពិសេស​ហោះ​ទៅ​ក្នុង​អាកាស​ក្នុង​ល្បឿន​​​ដ៏​លឿន។

​ក្រោម​កម្លាំង​រ៉ុកកែត​​​ដែល​ដំណើរការ​ដោយ​អុកស៊ីហ្សែន​​ និង​កេរ៉ូសែន​ ​ ​យន្តហោះ​អាច​ហោះ​បាន​ក្នុង​កម្រិត​​រយៈ​កម្ពស់​ខ្ពស់​ និង​អាច​ឈាន​ដល់​តំបន់​របត់​លើ​អាកាស​ Mach 4 ​ថែម​ទៀត​ផង។ ​​ ​បើ​ប្រៀប​ធៀប​​ល្បឿន​របស់​វា​វិញ​ គឺ​លឿន​ជាង​​សំឡេង​ដល់​ទៅ​ ១០​ដង​​ឯណោះ៕​ ដោយ៖ រតនៈ​វិភូ
X
5s