Samsung ​នឹង​ធ្វើ​ពិធី​សម្ពោធ​កំពូល​ស្មាតហ្វូន Galaxy S7 ​របស់​ខ្លួន​នៅ ៣សប្ដាហ៍​ខាង​មុខ​នេះ​ហើយ​



Samsung ពេល​នេះ​បាន​អះអាង​ជា​សាធារណៈ​ហើយ​ថា ក្រុមហ៊ុន​នឹង​ប្រារព្ធ​ព្រឹត្តិការណ៍​ “Unpacked” ​ចុងក្រោយ​មួយ នៅ​រយៈពេល​ប្រហែល ៣សប្ដាហ៍​ខាង​មុខ​នេះ អម​ដោយ​ឃ្លា​បញ្ជាក់ #TheNextGalaxy។ ក្រុមហ៊ុន​ថែមទាំង​បាន​បញ្ចេញ​វីដេអូ​ខ្លី​រយៈពេល ១៤វិនាទី ដែល​ហាក់​ចង់​បង្ហើប​អំពី​វត្តមាន Galaxy S7 ​ប្រាកដ​ជា​នឹង​ត្រូវ​វែកមុខ​ក្នុង​ព្រឹត្តិការណ៍​ថ្ងៃ​ទី២១ កុម្ភៈ ខាង​មុខ។ https://youtu.be/3g3O94WALV8 ព្រឹត្តិការណ៍ Unpacked ​នឹង​ត្រូវ​ក្រុមហ៊ុន Samsung ​ធ្វើ​ឡើង​ចំ​ថ្ងៃ​អាទិត្យ​ទី២១ កុម្ភៈ នៅ​ក្នុង​ទីក្រុង Barcelona ​មុន​សមាជ​ពិភពលោក Mobile World Congress ​ ១ថ្ងៃ។ ក្រុមហ៊ុន​បាន​បង្ហាញ​ទម្រង់​ការ​អញ្ជើញ​អម​ដោយ​រូប​ស្រមោល​គូប​ដែល​មាន​គែម​ភ្លឺ​ ២​ជ្រុង​ហាក់​បង្ហាញ​រាង​ជា​លេខ៧ សំដៅ​លើ Galaxy S7។

samsung-galaxy-s7-render-leaked-1

ជារូប render ត្រូវ​គេ​អះអាង​ថា​ជា Galaxy S7

​ព័ត៌មាន​ផ្សេងៗ​កន្លង​មក បាន​ធ្វើការ​សន្និដ្ឋាន​ថា Galaxy S7 ​នឹង​មាន​រូបរាង​ឌីហ្សាញ​ស្រដៀង Galaxy S6 និង S6 Edge ប៉ុន្តែ​ស្មាតហ្វូន​ជំនាន់​ថ្មី​នេះ នឹង​អាច​ឱ្យ​គេ​បន្ថែម​កាត microSD បាន ព្រម​ទាំង​មាន​រន្ធ USB-C, មាន​បច្ចេកវិទ្យា​មិន​ចូល​ទឹក, ផ្ដល់​ជម្រើស​ទំហំ​ផ្សេង​គ្នា។ ម៉ូដែល​ខ្លះ​នឹង​បំពាក់​ឈីប​ថ្មី Snapdragon 820 របស់ Qualcomm។ ​បើ​តាម​របាយការណ៍ BizKhmer ទទួល​បាន​កន្លង​ទៅ​ថា Samsung មាន​គម្រោង​ផលិត Galaxy S7 ចំនួន ៥លាន​គ្រឿង​នៅ​ដំណាក់កាល​ដំបូង ចែក​ជា​ពីរ​ទំហំ​អេក្រង់​ផ្សេង​គ្នា។ ក្នុង​នោះ Galaxy S7 ​ដែល​មាន​អេក្រង់​រាប​ស្មើ នឹង​ផលិត ៣,៣លាន​គ្រឿង ចំណែក Galaxy S7 Edge ​ចំនួន ១,៦លាន​គ្រឿង។ Galaxy S7 ​នឹង​មាន​អេក្រង់ ៥,២អ៊ីញ ចំណែក 7 Edge ​នឹង​មាន​អេក្រង់ ៥,៥អ៊ីញ៕ ... Samsung ​គ្រោង​ផលិត Galaxy S7 ចំនួន ៥លាន​គ្រឿង​​​នៅ​ដំណាក់កាល​ដំបូង ចែកជា​ពីរ​ទំហំអេក្រង់​ផ្សេង​គ្នា ...
X
5s