Apple ​នឹង​ចេញ​បច្ចេកវិទ្យា​សាកថ្ម​ឥត​ខ្សែ Wireless ​នៅ​លើ iPhone 7S និង iPad ​ស៊េរី​ថ្មី​ដោយ​មិន​ប្រើ​ទ្រនាប់​នៅ​​ឆ្នាំ​២០១៧​



ខណៈ​នៅ​លើ​ទីផ្សារ​បច្ចុប្បន្ន មាន​ស្មាតហ្វូន​ខ្លះ​ត្រូវ​បាន​ដាក់​លក់​ភ្ជាប់​ជាមួយ​បច្ចេកវិទ្យា​សាកថ្ម​ឥត​ខ្សែ (wireless charging) ​ដូច​ជា Galaxy S6 ជាដើម ប៉ុន្តែ​បើ​មើល​ទៅ​ក្រុមហ៊ុន Apple ហាក់​ដូច​ជា​មិន​ខ្វាយខ្វល់ ឬ​មិន​ខ្មាស​ដោយសារ​បច្ចេកវិទ្យា​ដែល​ដៃគូ​ខ្លួន​មាន​សោះ។ ប៉ុន្តែ​បើ​តាម​របាយការណ៍​ថ្មី​ពី​គេហទំព័រ Bloomberg ឱ្យ​ដឹង​ថា Apple អាច​នឹង​បញ្ចេញ​បច្ចេកវិទ្យា​សាក​ថ្ម Wireless នៅ​ឆ្នាំ​ក្រោយ​នេះ​ហើយ។ របាយការណ៍​ឱ្យ​ដឹង​ថា Apple នឹង​បញ្ចូល​បច្ចេកវិទ្យា wireless charging ​ទៅ​លើ​ឧបករណ៍​អេឡិចត្រូនិក​ចល័ត​របស់​ខ្លួន​ក្នុង​ឆ្នាំ២០១៧ ​ហើយ​ដោយសារ​ក្រុមហ៊ុន​បាន​ចំណាយ​ពេល​ច្រើន​លើ​ការ​ស្រាវជ្រាវ​បច្ចេកវិទ្យា​ទំនើប​នេះ គេ​រំពឹង​ថា ​ក្រុមហ៊ុន​នឹង​ធ្វើ​ឱ្យ​ខុស​ប្លែក​ពី​គេ ដោយ​សាកថ្ម​មិន​ចាំបាច់​ត្រូវការ​កម្រាល ឬ​ទ្រនាប់​សាក​ឡើយ។ យ៉ាងណា គេ​ជឿ​ថា ពេល​នេះ Apple ​អាច​នៅ​ត្រូវការ​បច្ចេកទេស​សាកថ្ម​លើ​ស្មាតហ្វូន​បច្ចុប្បន្ន ក្នុង​នោះ​អាច​ចោទ​ជា​បញ្ហា​នៅ​ឡើយ​ត្រង់​ ការ​ខាតបង់​ថាមពល ដោយ​សារ​ចម្ងាយ​ជាដើម។ Apple ​អាច​ប្រើ Qi wireless charging ​សម្រាប់​នាឡិកា Apple Watch ប៉ុន្តែ​វា​ត្រូវការ​ឧបករណ៍​ដើម្បី​ដាក់​ពី​លើ​មេដែក​រាបស្មើ​សម្រាប់​សាក។ ​បច្ចេកវិទ្យា Qi ​អាច​បញ្ជូន​ថាមពល​នៅ​ក្នុង​ចម្ងាយ​មួយ​បាន។ Apple ​បាន​រៀបចំ​ចុះ​បញ្ជី​ប៉ាតង់​ខ្លះ ជុំវិញ​បច្ចេកវិទ្យា​សាកថ្ម Wireless នេះ​ហើយ រីឯ​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត ក៏​បាន​រៀបចំ​ប៉ាតង់​លើ​ការ​ឌីហ្សាញ ដែល​នឹង​ធ្វើ​ឱ្យ​វា​ក្លាយ​ទៅ​ជា​ឧបករណ៍​ពិត​ក្នុង​ពេល​ខាង​មុខ៕
X
5s