ពេលនេះ Gmail មានអ្នកប្រើកើនឡើងដល់ ១ពាន់លានហើយ ចាប់តាំងពីបង្កើតនៅឆ្នាំ២០០៤
Gmail ដែលជាសេវាកម្មផ្ញើអ៊ីមែលរបស់ក្រុមហ៊ុន Google ចាប់តាំងពីបានបង្កើតនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៤ មកដល់ពេលនេះ មានអ្នកប្រើប្រាស់រហូតដល់ ១ពាន់លាននាក់ហើយ។ យោងតាមសំដីនាយកប្រតិបត្តិលោក Sundar Pichai អំឡុងពេលប្រកាសរបាយការណ៍ប្រាក់ចំណូលត្រីមាសទី៤ ឆ្នាំ២០១៥ ឱ្យដឹងថា តួលេខអ្នកប្រើសេវាកម្ម Gmail មានប្រមាណ ១ពាន់លាននាក់ដែលកំពុងប្រើប្រាស់រៀងរាល់ខែ។