Google កំពុងធ្វើតេស្តប្រើយន្តហោះដ្រូនចែកចាយអីនធឺណិត 5G ល្បឿនលឿនជាង 4G ៤០ដង!
សេចក្ដីរាយការណ៍មួយពីកាសែត Guardian ក្នុងសប្ដាហ៍នេះឱ្យដឹងមកថា ក្រុមហ៊ុន Google បច្ចុប្បន្នកំពុងដំណើរការស្ងាត់ៗលើគម្រោងអភិវឌ្ឍប្រព័ន្ធបណ្ដាញអ៊ីនធឺណិត 5G ចែកចាយដោយយន្តហោះគ្មានមនុស្សបើក ដែលឱ្យឈ្មោះថា គម្រោង Skybender។