ពាក្យ iPhone ជាប់ក្នុងបញ្ជីមាតិកាដែលអ្នកលេង Facebook ចាប់អារម្មណ៍បំផុត
សប្ដាហ៍មុន Facebook បានបង្ហាញចេញជាសាធារណៈនូវទិន្នន័យអំពីចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់បណ្ដាញសង្គមរបស់ខ្លួន។ បញ្ជីដែលឱ្យឈ្មោះថា Audience Optimization បានបង្ហាញនូវប្រភេទមាតិកាដែលអ្នកលេង Facebook ចូលចិត្តធ្វើ ឬស្វែងរក។ ក្រុមហ៊ុនបានដាក់ចេញនូវ tool សម្រាប់ឱ្យ អ្នកគ្រប់គ្រងទំព័រ (Page) លក្ខណៈផ្លូវការទាំងឡាយ អាចកំណត់នូវប្រភេទ “Preferred Audience” សម្រាប់ការបង្ហោះ (Post) ដោយការស្វែងរក (Searching) និងការជ្រើសរើសអ្វីដែលពាក់ព័ន្ធនឹងចំណូលចិត្ត។
ខាងក្រោមនេះ គឺជាបញ្ជីដែលអ្នកលេង Facebook ចូលចិត្តធ្វើ ឬស្វែងរកនៅលើបណ្ដាញសង្គមយក្សនេះ៖
+ជនល្បីល្បាញ (Celebrities)
+បេក្ខជនតំណែងជាប្រធានស្ថាប័ន/អង្គការ ឬក្រុមហ៊ុន នៅឆ្នាំ២០១៦
+ឧបករណ៍ប្រើប្រាស់ (Gadgets)
+កិរិយាសព្ទជាវិជ្ជមាន និងអារម្មណ៍ (Positive verbs & emotions)
+កិរិយាសព្ទអវិជ្ជមាន និងអារម្មណ៍ (Negative verbs & emotion)