Apple ត្រៀម​​កម្មវិធី​ពិសេស ឱ្យ​អ្នក​មាន​ iPhone ខូច​អេក្រង់ អាច​យក​ទៅ​ប្ដូរ​អេក្រង់​​ថ្មី​នៅ Apple Store បាន​



​ក្រុមហ៊ុន Apple ​ត្រៀម​កម្មវិធី​ពិសេស​ផ្ដល់​ជូន​អតិថិជន​អាច​យក​អេក្រង់ iPhone បែក​របស់​ខ្លួន មក​ប្ដូរ​ថ្មី​បាន ក្នុង​លក្ខខ័ណ្ឌ​សមស្រប​មួយ។ អតិថិជន​ដែល​ប្រើ​ទូរស័ព្ទ iPhone ​ស៊េរី​ចាស់ ​ហើយ​មាន​បញ្ហា​លើ​កញ្ចក់​អេក្រង់​ស្រាំ ឬ​បែក​នោះ អាច​មក​កាន់​បណ្ដា​ហាង Apple Store ដើម្បី​ផ្លាស់ប្ដូរ​អេក្រង់​ថ្មី​វិញ​បាន។ https://youtu.be/-8am_K24Nj0 ​យោង​តាម​របាយការណ៍​ថ្មី​មួយ​ឱ្យ​ដឹង​ថា Apple នឹង​ធ្វើ​ការ​កែប្រែ​ថ្មី​ទៅ​លើ​កម្មវិធី​ប្ដូរ​យក​គ្រឿង​បន្លាស់​ថ្មី ​ដោយ​អនុញ្ញាត​ឱ្យ​អ្នក​មាន​ទូរស័ព្ទ iPhone ខូច​អេក្រង់ ​ខូច​កាមេរ៉ា ឬ​ប៊ូតុង​ទូរស័ព្ទ អាច​យក​មក​ផ្លាស់ប្ដូរ​គ្រឿង​បន្លាស់​ថ្មី​នៅ​ក្រុមហ៊ុន Apple បាន។ ​ព័ត៌មាន​ចេញ​ដោយ​គេហទំព័រ 9 to 5 Mac ​បាន​ឱ្យ​ដឹង​ដែរ​ថា កម្មវិធី​ប្ដូរ​គ្រឿង​បន្លាស់​ថ្មី​នេះ នឹង​ចាប់ផ្ដើម​ពី​សប្ដាហ៍​នេះ​តទៅ ហើយ​អ្នក​នឹង​អាច​យក​ទូរស័ព្ទ iPhone ដែល​ខូចៗ​ម៉ូដែល iPhone 5S, iPhone 6/ 6 Plus និង iPhone 6S/ 6S Plus ​ទៅ​ផ្លាស់ប្ដូរ​គ្រឿង​ថ្មី​នៅ Apple Store។ ​យ៉ាងណា គំនិត​របស់ Apple ​ទំនង​ចង់​ឱ្យ​ម្ចាស់ iPhone ស៊េរី​ចាស់ៗ​ដែល​ខូច​អេក្រង់ ប្ដូរ​ស៊េរី​ថ្មី​ប្រើ iPhone ជំនាន់​ចុងក្រោយ ជាជាង​ជួសជុល ឬ​ប្ដូរ​អេក្រង់។
X
5s