កំពូល​ស្មាតហ្វូន​ថ្មី Galaxy S7 នឹង​មាន​ថ្ម​កាន់​បាន​យូ​រ​ជាង S6 កម្រិត 3000mAh, RAM 4GB បច្ចេកវិទ្យា​កាមេរ៉ា BRITECELL​



​បើ​តាម​របាយការណ៍​ថ្មី​នេះ​ឱ្យ​ដឹង​ថា កំពូល​ទូរស័ព្ទ​ស្មាតហ្វូន Samsung ថ្មី​ Galaxy S7 ​នឹង​ត្រូវ​ក្រុមហ៊ុន​បន្ថែម​កម្រិត​ថាមពល​ថ្ម កាន់​បាន​រយៈពេល​យូរ​ជាង​ថ្ម​នៅ​លើ Galaxy S6។ នេះ​ក៏​អាច​ជា​ចំណុច​មួយ​អាច​អន្ទង​ចិត្ត​អ្នក​ប្រើប្រាស់​ឱ្យ​មាន​ការ​ចាប់អារម្មណ៍​លើ​ស្មាតហ្វូន​ត្រកូល Galaxy S ថ្មី​នេះ​​ផង​ដែរ។ ថ្ម​នៅ​លើ GS7 ​អាច​មាន​កម្រិត 3000mAh ដែល​អាច​ប្រើប្រាស់​បាន ២ថ្ងៃ ហើយ​អាច​មើល​វីដេអូ​រយៈពេល ១៧ម៉ោង​ជាប់​បាន។ Galaxy S7 មាន​ចចាមអារ៉ាម​ថា នឹង​ភ្ជាប់​អេក្រង់ ៥,‌១អ៊ីញ​ប្រភេទ Quad HD អម​ដោយ resolution ទំហំ 2560x1440 ភិចហ្សេល ​បំពាក់​អង្គ​ប្រតិបត្តិ Snapdragon 820 និង​មាន​ជម្រើស​ផ្សេង​ទៀត​គឺ Exynos 8990។ លក្ខណៈ សម្បត្តិ​ផ្សេង​ទៀត​គេ​រំពឹង​នោះ​ថា GS7 នឹង​មាន RAM ដល់​ទៅ 4GB, មេម៉ូរី 32GB/64GB ​អាច​បន្ថែម microSD បាន។ Galaxy S7 នឹង​មាន​កាមេរ៉ា 12MP ​បច្ចេកវិទ្យា​កាមេរ៉ា BRITECELL របស់ Samsung ផ្ទាល់​នៅ​ផ្នែក​ខាង​ក្រោយ ចំណែក​កាមេរ៉ា​មុខ​ទំហំ 5MP។ គេ​រំពឹង​ថា ក្រុមហ៊ុន Samsung នឹង​ប្រកាស Galaxy S7 នៅ​ព្រឹត្តិការណ៍ Unpacked ​ដែល​ធ្វើឡើង​នៅ​ខែ​ក្រោយ ថ្ងៃទី១១ មីនា៕
X
5s