ប្រយ័ត្ន​​យំ​លែង​ចេញ បើ​ហ៊ាន​តែ​ចូល​ជាង ប្ដូរ​ប៊ូតុង Touch ID ផ្ដេសផ្ដាស​​ iPhone របស់​អ្នក​នឹង​ក្លាយ​ជា​ដុំ​ថ្ម​ឥត​បានការ​​



អ្នក​ប្រើ iPhone រាប់​ពាន់​នាក់ ធ្លាប់​មាន​បទពិសោធន៍​ជូរចត់ ដោយ​ក្រោយ​ពី​យក​ទៅ​ជួសជុល​ប៊ូតុង Home ធ្វើឡើង​ក្រៅពី​អ្នក​បច្ចេកទេស​របស់ Apple ពោល​គឺ​នៅ​តាម​ហាង​ជួសជុល​ផ្សេងៗ​ហើយ វា​ដំណើរការ​លែង​បាន ក្លាយ​ទៅ​ជា​ដុំ​ថ្មី​ឥតប្រយោជន៍​មួយ។ ចំណែក​បញ្ហា​ដែល​គេ​ស្គាល់​ជា “Error 53” ​នេះ​វិញ ត្រូវ​គេហទំព័រ Guardian ​ឱ្យ​ដឹង​ម្សិលមិញ​ថា នឹង​កើត​មាន​លើ​ទូរស័ព្ទ iPhone 6, 6 Plus, 6S និង 6S Plus។ បញ្ហា​គឺ​នៅ​ពេល​អ្នក​យក​ទូរស័ព្ទ​ទំនើប ៤ម៉ូដែល​ខាង​លើ​ទៅ​ជួសជុល​ប៊ូតុង Home ​នៅ​តាម​ហាង​ជួសជុល ដែល​ពុំ​មែន​ជា​អ្នក​ជំនាញ​នៅ Apple Store ។ប្រសិន​អ្នក​ប្ដូរ​ប៊ូតុង Home ​ដែល​ភ្ជាប់ Touch ID sensor មិន​បាន​ត្រឹមត្រូវ វា​នឹង​ធ្វើ​ឱ្យ​ទឹកភ្នែក​និយាយ​លែង​ចេញ ព្រោះ ទូរស័ព្ទ​នឹង​ក្លាយ​ជា​របស់​ឥត​បាន​ការ។ បញ្ហា​នេះ​ត្រូវ​គេ​ហៅ​ឈ្មោះ​ថា “Error 53” នៅ​លើ​ទូរស័ព្ទ​របស់​អ្នក។ ​តើ​អ្វី​ជា Error 53? ​វា​គឺ​ជា​ដំណើរ​ខុស​បច្ចេកទេស​ឬ error មួយ​ដែល​ប្រែក្លាយ​ទូរស័ព្ទ iPhone ទៅ​ជា​ដុំ​ថ្ម​ប្រើ​លែង​បាន។ ចុះ​តើ​ហេតុ​អ្វី? វា​គឺ​ប្រាកដ​ដោយសារ​មក​ពី​បញ្ហា Touch ID sensor ​នៅ​លើ​ទូរស័ព្ទ​របស់​អ្នក​តែ​ម្ដង។ តើ​មាន​អ្វី​កើតឡើង? ​រាល់ Touch ID sensor នីមួយៗ​ ត្រូវ​បាន​បំពាក់​ជាមួយ​ទូរស័ព្ទ iPhone មួយ​ជាក់លាក់ ហើយ​វា​នឹង​មិន​ដំណើរការ​ជាមួយ​ទូរស័ព្ទ iPhone ​ដទៃ​បាន​ឡើយ។ ​វិធីសាស្ត្រ​នេះ​ត្រូវ Apple គិត​ឡើង​ដើម្បី ផ្ដល់​សុវត្ថិភាព​កម្រិត​ខ្ពស់​លើ​ធាតុ​នៃ​ឈីប ​ដែល​ទិន្នន័យ Touch ID ត្រូវ​បាន​រក្សា ហើយ​មិន​អាច​យក​ទៅ​ប្រើ​ជាមួយ Hardware ដទៃ​ឡើយ។ មាន​ន័យ​ថា ទោះបី​អ្នក​យក​ប៊ូតុង Home លើ​ទូរស័ព្ទ​អ្នក​ទៅ ដាក់​នៅ​លើ iPhone ផ្សេង វា​នឹង​មិន​ដំណើរការ​ឡើយ រាល់​ព័ត៌មាន និង​ការ​ចង​សក្ដានុពល​គ្រាប់​ចុច (keys potential) ​ទៅ​លើ​ប៊ូតុង​នោះ នឹង​មិន​អាច​ធ្វើការ​ភ្ជាប់​ប្រើ​នៅ​លើ​ទីតាំង​ផ្សេង​ក្រៅពី hardware ដែល​បាន​ដំឡើង​ជា​កំផ្លេ​ពី​រោងចក្រ​បាន​ទេ៕
X
5s