Google ​​ផ្ដល់​ជូន​ទំហំ​ផ្ទុក​ទិន្នន័យ 2GB ​ដោយ​ឥត​គិត​ថ្លៃ​លើ​សេវាកម្ម Drive របស់​ខ្លួន​



​ក្រុមហ៊ុន Google ប្រកាស​ផ្ដល់​ទំហំ (space) លើ​សេវាកម្ម​ផ្ទុក​ទិន្នន័យ​អនឡាញ Drive របស់​ខ្លួន​ទំហំ 2GB ដោយ​ឥត​គិត​ថ្លៃ​នៅ​ថ្ងៃ​នេះ។ ក្រុមហ៊ុន​ស្វែងរុក​រក​ខ្នាត​​យក្ស​នេះ នឹង​ធ្វើការ​ផ្ដល់​ជូន​ទំហំ​ផ្ទុក​ទិន្នន័យ​សេវាកម្ម Drive ​សម្រាប់​អ្នក​ប្រើ (user) ​ណា​ដែល​ធ្វើការ​ឆែក​ប្រព័ន្ធ​សុវត្ថិភាព​លើ​គណនី (security checkup)។

google-drive-main-screen_1020.0

​ការ checkup គឺ​ចំណាយ​ពេល​ខ្លី​មិន​ដល់ ១នាទី​ឡើយ ដែល​បែកចែក​ជា​ពីរ​ជំហាន​ក្នុង​ការ​ផ្ទៀងផ្ទាត់​លើ​ការ​កំណត់ (verification settings), ព័ត៌មាន​របស់​គណនី​ដែល​អាច​ទាញ​យក (account recovery information) និង​កម្មវិធី​ដែល​ភ្ជាប់​ជាមួយ​គណនី Google របស់​អ្នក។ Google ​ធ្លាប់​មាន​ប្រូមូន​សិន​ស្រដៀង​គ្នា​នេះ​កាលពី​ឆ្នាំ​ទៅ ប៉ុន្តែ​អ្នក​នឹង​នៅ​តែ​អាច​ទទួល​បាន​ទំហំ 2GB ​សូម្បី​តែ​អ្នក​បាន​អះអាង​ទទួល​យក​វា ក្រោយ​គេ​ក៏​ដោយ។ ប្រភេទ​ប្រូមូសិន​នេះ ផុត​កំណត់​រយៈពេល ១ឆ្នាំ ដូច្នេះ​វា​មាន​ងាយស្រួល​ដល់​ម្ចាស់​គណនី Google ​អាច​ទទួល​យក​ទំហំ​បន្ថែម​ជូន​នេះ ដោយ​មិន​កំណត់​ពេលវេលា​ទទួល​យក​ឡើយ។ ដើម្បី​ទទួល​បាន​ទំហំ Drive 2GB បន្ថែម​សូម​ចូល​ទៅទំព័រ​ឆែក​មើល​សុវត្ថិភាព​គណនី (account security checkup) របស់ Google ហើយ​ធ្វើតាម​ជំហាន​ណែនាំ៕
X
5s