LG ប្រាប់ឱ្យដឹងថា កំពូលទូរស័ព្ទ G5 នឹងមានមុខងារថ្មីទំនើប Always ON ងាយស្រួលឃើញ Notification, missed call, message ឬ email ផ្សេងៗមិនបាច់ Screen On
កាលពីសប្ដាហ៍មុន LG បានបញ្ជាក់ដល់ពិភពលោកឱ្យបានដឹងថា ខ្លួននឹងប្រកាសចេញកំពូលស្មាតហ្វូនថ្មី G5 នៅថ្ងៃទី២១ ខែកុម្ភៈខាងមុខ ក្នុងព្រឹត្តិការណ៍ MWC 2016 ដោយមិនបានបញ្ជាក់លក្ខណៈ សម្បត្តិជុំវិញស្មាតហ្វូនថ្មីនេះឡើយ។ ចំណែកថ្ងៃនេះ ក្រុមហ៊ុនបានអះអាងមុខងារថ្មីមួយ នឹងមានប្រើនៅលើ G5 នោះគឺទម្រង់អេក្រង់ “Always ON” ដែលអាចឱ្យអ្នកប្រើមើលឃើញសារ notification ចូលមក (ដូចជា missed call, message ឬ email) មិនចាំបាច់ដំណើរការបើកឱ្យ screen ទាំងមូលភ្លឺឡើយ។
មុខងារនេះ ស្រដៀងទៅនឹងមុខងារមួយនៅលើទូរស័ព្ទ Motorola ដែរគឺ Active Display ហើយក៏ដូចនឹងមុខងារលើទូរស័ព្ទ Nexus ជំនាន់ចុងក្រោយរបស់ Google ដែលហៅឈ្មោះថា Ambient Display។ មុខងារបែបនេះ ត្រូវគេរំពឹងដែរថា នឹងមាននៅលើស្មាតហ្វូនស៊េរីថ្មីរបស់ Samsung ទាំងពីរគឺ Galaxy S7 និង Galaxy S7 Edge។
LG G5 នឹងមានលក្ខណៈពិសេសខុសប្លែកពី G4 និង G3 ពោលគឺមានតួផលិតពីលោហធាតុ ភ្ជាប់ជាមួយមុខងារស្កេនក្រយៅដៃថ្មី ហើយមានកាមេរ៉ាភ្លោះនៅខាងក្រោយ៕