អ្វី​ដែល​អ្នក​​​ត្រូវ​ដឹង​ចំពោះ​ការ​ទិញ​ Laptop​តម្លៃ​ក្រោម ៣០០ដុល្លារ ​តែ​មាន​គុណភាព​ល្អ​



​ស្វែងរក​ទិញ Laptop តម្លៃ​ធូរ​ថ្លៃ អាច​និយាយ​បាន​ថា មិន​ពិបាក​រក​ទេ ប៉ុន្តែ​អ្វី​ដែល​ពិបាក​គឺ​ស្វែងរក​តម្លៃ​ថោក​ហើយ លក្ខណៈ​សម្បត្តិ​ល្មម​សម​គួរ​អាច​ប្រើប្រាស់​បាន​ថែមទៀត​ទើប​ជា​រឿង​ប្រសើរ។ តើ​Laptop ប្រិយមិត្ត​តម្លៃ​ប៉ុន្មាន? ហើយ​លក្ខណៈ​សម្បត្តិ​កម្រិត​ណា​ដែរ? ខាង​ក្រោម​នេះ គឺ​ជា Laptop ​តម្លៃ​ធូរ​ថ្លៃ តែ​មាន​លក្ខណៈ​សម្បត្តិ​ល្អៗ​អាច​ពិចារណា​បាន៖ ១) ASUS C201 អេក្រង់ ១១,៦អ៊ីញ​ជា​ប្រភេទ​កុំព្យូទ័រ Chromebook (Rockchip ល្បឿន 1.8GHz, RAM 2GB DDR3, 16GB SSD) តម្លៃ​នៅ​លើ​គេហទំព័រ Amazon.com គឺ ១៥៩,៩៥ដុល្លារ

1

២) Lenovo 100s អេក្រង់ ១១,៦អ៊ីញ ប្រភេទ Chromebok (Intel Celeron N2840 ល្បឿន 2.16GHz ) តម្លៃ​នៅ​លើ​គេហទំព័រ Amazon.com គឺ ១៥៩,៩៩ដុល្លារ

2

៣) Toshiba CB35-B3340 អេក្រង់ ១៣,៣អ៊ីញ ប្រភេទ Chromebook (Intel Celeron, RAM 4GB, 16GB SSD, Full HD Screen) តម្លៃ​នៅ​លើ​គេហទំព័រ Amazon.com គឺ ២៩១,៥០ដុល្លារ

3

៤) Lenovo B50-45 អេក្រង់ ១៥,៦អ៊ីញ (CPU AMD Quad-Core ល្បឿន 1.8GHz, RAM 4GB, HDD 500GB, Windows 7 Pro អាច​អាប់ដេត​ឡើង​ទៅ Windows 8.1 Pro ឬ Windows 10 Pro ) តម្លៃ​លក់​លើ Amazon.com គឺ ២៤០,៤៦ដុល្លារ៕

4

បើ​ឱ្យ​ជ្រើសរើស​ Laptop ៤ម៉ូដែល​ខាង​លើ តើ​ប្រិយមិត្ត​នឹង​រើស​យក​មួយ​ណា?
X
5s