​អ៊ុត​មើល​រូបរាង Galaxy S7 Edge ដំបូង​តើ​មាន​អ្វី​ខុស​ប្លែក​ពី Galaxy S6 Edge?​



ប្រិយមិត្ត​ប្រហែល​បាន​ឃើញ​រូប render ស្មាតហ្វូន Galaxy S7 ​មួយ​ចំនួន​ ហើយ​ក៏​បាន​ឃើញ​រាងរៅ​ Galaxy S7 និង Galaxy S7 Edge ​តាមរយៈ​រូប​លេច​ចេញ​នៅ​តាម​បណ្ដា​គេហទំព័រ​បរទេស​ជាច្រើន​ផង​ដែរ។ ចំណែក​រូប​ខាង​លើ​នេះ​វិញ គឺ​ជា​រូប render ថ្មី​របស់ Galaxy S7 Edge ដែល​បង្ហាញ​ខ្លួន​លើ​អនឡាញ ចេញ​ផ្សាយ​ដោយ Evan Blass ដែល​បង្ហាញ Galaxy S7 Edge ពណ៌​ទឹកប្រាក់។

gsmarena_0023

រូប Galaxy S7 ដែល​ទើប​បែកធ្លាយ

Galaxy S7 និង S7 Edge នឹង​មាន​អេក្រង់ ៥,‌១អ៊ីញ Quad HD, ទាំងពីរ​ម៉ូដែល (GS7 និង GS7 Edge) ​នឹង​មាន​ជម្រើស​អង្គ​ប្រតិបត្តិ ដោយ​បំពាក់​ឈីប Snapdragon 820 និង Exynos 8990។ ​Galaxy S ជំនាន់​ទី៧ នេះ​នឹង​​មាន RAM 4GB, ជម្រើស​មេម៉ូរី​មាន​ពីរ​ទំហំ​គឺ 32GB និង 64GB ហើយ​អាច​បន្ថែម microSD ​បាន។ ចំណែក​លក្ខណៈ សម្បត្តិ​ផ្សេង​ទៀត រួម​មាន កាមេរ៉ា​មុខ និង​កាមេរ៉ា​ក្រោយ 5MP/12MP បច្ចេកវិទ្យា Britcell របស់ Samsung ហើយ​ទាំង​ពីរ​ម៉ូដែល​នឹង​ដើរ​ដោយ Android Marshmallow។ Samsung នឹង​ប្រកាស​ស្មាតហ្វូន Galaxy S7/S7 Edge នៅ​អំឡុង​ព្រឹត្តិការណ៍​សមាជ​ឧបករណ៍​ចល័ត​ពិភពលោក (MWC 2016) នៅ​អំឡុង​ខែ​មីនា​ក្រោយ​នេះ ហើយ​នឹង​ចេញ​លក់​នៅ​ចុង​ខែ​ដដែល៕
X
5s