គន្លឹះអាចលេង Instagram ច្រើន Account នៅលើទូរស័ព្ទ iPhone និង Android បាន?
ទន្ទឹមបច្ចេកវិទ្យាស្មាតហ្វូនមានការរីកចម្រើន ក្នុងនោះបណ្ដាញសង្គមក៏រឹតតែមានការពេញនិយមប្រើប្រាស់នៅលើទូរស័ព្ទទំនើបៗទាំងនោះផងដែរ។ Instagram គឺជាបណ្ដាញចែកចាយរូបថតពេញនិយមមួយ របស់ Facebook ក៏កំពុងមានអ្នកប្រើច្រើនណាស់ដែរ។ ជាធម្មតាអ្នកអាចភ្ជាប់ Login ប្រើគណនី Instagram បានតែមួយនៅលើស្មាតហ្វូនមួយ។ ដូច្នេះទំព័រនេះ BizKhmer សូមលើកយកគន្លឹះអាចលេង Instagram ច្រើន Account នៅលើទូរស័ព្ទ Android និង iPhone ដូចខាងក្រោម៖
១) បើកកម្មវិធី Instagram app នៅលើឧបករណ៍ iOS ឬ Android។ ចុចចូលទៅកន្លែងមើល Profile ផ្ទាល់ខ្លួនរបស់អ្នក។
២) ចុចចូលទៅរូប icon “Settings” ដែលស្ថិតនៅខាងលើ និងខាងស្ដាំ នៃទំព័រ Profile របស់អ្នក។ កន្លែងនេះ មានផ្ទុក settings អំពីគណនី ដែលអាចឱ្យអ្នកផ្លាស់ប្ដូរអ្វីៗពាក់ព័ន្ធនឹងគណនីផ្ទាល់របស់អ្នក។
៣) រំកិលចុះក្រោមបំផុត ហើយចុចលើជម្រើស Add Account រួចបំពេញព័ត៌មានគណនី Instagram ដែលអ្នកចង់បន្ថែម ដែលមាន Username និង Password។ ក្នុងនោះក៏មានជម្រើស Login ជាមួយគណនី Facebook ផងដែរ។
៤) គណនីទី២ នឹងបង្ហាញនៅក្នុងកម្មវិធី Instagram app។ អ្នកអាចបន្ថែមគណនីរហូតដល់ ៥គណនីនៅក្នុងកម្មវិធី Instagram តែមួយនេះ ដោយប្រើវិធីសាស្ត្រដូចៗគ្នា៕