iPhone 7/7 Plus នឹង​ប្រើ​ឈីប A10 Processor ផលិត​ដោយ TSMC មិន​មែន Samsung ទេ​



ប្រិយមិត្ត​ដែល​តែងតែ​តាមដាន​ព័ត៌មាន​ជុំវិញ​ស្មាតហ្វូន​ទំនើប iPhone 7 ​ប្រហែល​ជា​បាន​ឮ​មក​ហើយ​ថា ឈីប​អង្គ​ប្រតិបត្តិ​ដែល Apple នឹង​បំពាក់​លើ iPhone ជំនាន់​ទី១០ នេះ​នឹង​ផលិត​ដោយ​ក្រុមហ៊ុន TSMC។ ចំណែក​របាយការណ៍​ពេល​នេះ ឱ្យ​ដឹង​បន្ថែម​ថា ក្រុមហ៊ុន​ផលិត​ឈីប​តៃវ៉ាន់ TSMC ពិត​នឹង​ជា​ដៃគូ​ផ្គត់ផ្គង់​អង្គ​ប្រតិបត្តិ Apple A10 ​សម្រាប់​បំពាក់​លើ iPhone ជំនាន់​ថ្មី​ក្នុង​ឆ្នាំ​នេះ។ របាយការណ៍​ដដែល​នេះ ឱ្យ​ដឹង​ថា ក្រុមហ៊ុន TSMC ប្រាកដ​ជា​បាន​ចុះ​កុងត្រា​ជាមួយ Apple លើ​ការ​ផលិត​អង្គ​ប្រតិបត្តិ Apple A10 ​ដោយ​ប្រើ​ឈីប​ប្រវែង ១០ណាណូម៉ែត្រ (10-nanometer)។ រីឯ​ក្រុមហ៊ុន Samsung ត្រូវ​បាន​គេ​របាយការណ៍​ថា ក៏​កំពុង​ដំណើរការ​ផលិត​អង្គ​ប្រតិបត្តិ (processor) ​ផង​ដែរ ប៉ុន្តែ​មិន​បាន​ចុះ​កុងត្រា​ជាមួយ Apple នោះ​ឡើយ ដោយ​ TSMC ជា​អ្នក​ដេញ​ថ្លៃ​គម្រោង​បាន។ iPhone 7 ​មាន​ចចាមអារ៉ាម​ថា នឹង​ត្រូវ​ក្រុមហ៊ុន​ផលិត​រឹតតែ​ទំនើប​ជាង iPhone 7S ដោយ​បំពាក់​អង្គ​ប្រតិបត្តិ​ថ្មី នឹង​មាន RAM ធំ​ជាង iPhone បច្ចុប្បន្ន។ កាមេរ៉ា​នៅ​លើ iPhone 7 ​នឹង​មាន​សមត្ថភាព​ខ្ពស់​ ថត​ច្បាស់​ជាង​មុន ខណៈ ដែល iPhone 7 Plus អាច​មាន​កាមេរ៉ា​ក្រោយ​ដល់​ទៅ​ពីរ (dual lens)។ ក៏​មាន​ចចាមអារ៉ាម​ទៀត​ថា Apple ​នឹង​ឌីហ្សាញ iPhone 7 ឱ្យ​មាន​រូបរាង​ខុសប្លែក​ពី​មុន ស្ដើង​ជាង​មុន រឹតតែ​ស្អាត​ទាន់សម័យ ដោយ​ដក​ចេញ​នូវ​រន្ធ​កាស​ចាស់ មក​ប្រើ​រួម​គ្នា​នឹង​រន្ធ​សាកថ្ម​ប្រភេទ Lightning វិញ។ គេ​រំពឹង​ថា Apple នឹង​ប្រកាស iPhone 7/7 Plus នៅ​ខែ​កញ្ញា ប៉ុន្តែ​អាច​នៅ​មាន iPhone អេក្រង់ ៤អ៊ីញ​មួយ​ទៀត ត្រូវ​ក្រុមហ៊ុន​វែកមុខ​ចេញ​មុន គឺ iPhone 5SE ដែល​ជា​ជំនាន់​អាច​ត្រូវ​អាប់ដេត​បន្ត​ពី iPhone 5S ដោយ​មាន​លក្ខណៈ សម្បត្តិ hardware ស្រដៀង​នឹង iPhone 6S ចេញ​នៅ​ខែ​មីនា​ខាង​មុខ៕
X
5s