Microsoft ​និង Acer ​សហការ​គ្នា​បង្កើត​កម្មវិធី (App) សម្រាប់​ស្មាតហ្វូន និង​ថេប្លេត​



ក្រុមហ៊ុន Microsoft ​បាន​កំពុង​សហការ​ជាមួយ​បណ្ដា​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​មួយ​ចំនួន ដើម្បី​បង្កើត​កម្មវិធី (App) ​សម្រាប់​ប្រើ​នៅ​លើ​ឧបករណ៍​ចល័ត (ស្មាតហ្វូន/ថេប្លេត) ​ហើយ​ពេល​នេះ ​ក្រុមហ៊ុន​បាន​ប្រកាស​ពី​ចំណង​មិត្តភាព​ថ្មី​ទៀត​ហើយ ជាមួយ​ក្រុមហ៊ុន Acer។ តាមរយៈ​ការ​សហការ​គ្នា​ជាមួយ Acer ​គេ​នឹង​ឃើញ​មាន​កម្មវិធី​ដំឡើង​រួច​ជា​ស្រេច (pre-install apps) ​នៅ​លើ​ស៊េរី​ស្មាតហ្វូន/ថេប្លេត​មួយ​ចំនួន​របស់ Microsoft។ កម្មវិធី​របស់ Microsoft ដែល​នឹង​មាន​ស្រាប់ៗ​នៅ​លើ​ឧបករណ៍​ចល័ត​ស៊េរី​ក្រោយៗ នឹង​មាន​ដូច​ជា៖ កម្មវិធី Word, PowerPoint, Excel, Outlook, OneNote, Skype និង OneDrive ជាដើម។ ក្រុមហ៊ុន Acer ​បាន​លើកឡើង​ថា៖ «​យើង​មាន​ការ​សប្បាយ​ចិត្ត​ដោយ​បាន​សហការ​ជាមួយ Microsoft ​ដើម្បី​បន្ថែម​លក្ខណៈ ពិសេស​ល្អ​បន្ថែម​ទៀត​ដល់​ផលិតផល​របស់​យើង។» លោក ST Liew ​ប្រធាន​ក្រុមហ៊ុន Acer ​មាន​ប្រសាសន៍។ «​ដោយ​ការ​ច្របាច់​បញ្ចូល​សូហ្វ៊ែរ​របស់ Microsoft នោះ​អតិថិជន​របស់ Acer នឹង​រីករាយ​ក្នុង​ការ​ប្រើប្រាស់​ផលិតផល​ក្រុមហ៊ុន​មាន​អត្ថប្រយោជន៍​ដ៏​សំបូរ​បែប​បន្ថែម​ទៀត​ទាំង​នៅ​លើ Smartphone និង Tablet»៕
X
5s