ទស្សនា​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​ឡាន​ហោះ Terrafugia TF-X អាច​ហោះ​ជ្រែក​វេហា​មិន​ចាញ់​ឧទ្ធម្ភាគចក្រ​​



យុគសម័យ​រថយន្ត​អាច​ហោះ​បាន កំពុង​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​របស់​ខ្លួន ធ្វើឲ្យ​សាធារណជន​មាន​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង។ នេះ​ជា​សមិទ្ធផល​ថ្មី​មួយ បង្ហាញ​នូវ​ទស្សនវិស័យ​ដ៏​ត្រឹមត្រូវ អាច​ក្លាយជា​ការពិត​បាន បន្ទាប់ពី​ត្រូវ​បាន​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ស្រមៃ​ចង់​ឱ្យ​អភិវឌ្ឍ​តាំងពី​អំឡុង​ទសវត្ស​ឆ្នាំ១៩៥០។ រីឯ​ឡានហោះ នេះ​ក៏​ជា​សមិទ្ធផល​ថ្មី​ដែល​ជា​ស្នាដៃ​របស់​ក្រុមហ៊ុន​អាមេរិក Terrafugia។ នេះ​ជា​គម្រោង​អភិវឌ្ឍ​រថយន្ត​ហោះ របស់​ក្រុមហ៊ុន Terrafugia សម្រាប់​វិស័យ​ដឹក​ជញ្ជូន​ដោយសេរី​ គ្មាន​ព្រំដែន នាពេល​អនាគត ពោល​គឺ​អាច​ធ្វើដំណើរ​បាន​ទាំង​ផ្លូវគោក និង​ផ្លូវ​អាកាស។ ឡាន​ហោះ The TF-X ​ត្រូវ​បាន​រចនា​មាន​រូបរាង​ជា​រថយន្ត បង្កប់​ដោយ​ស្លាបចក្រ​សងខាង​អាច​បត់​ទុក​ មាន ៤កៅអី។ នៅ​ពេល​បើក​ការ​ហោះហើរ រថយន្ត​នឹង​ត្រដាង​ស្លាប​ទាំង​គូ ដែល​ដំណើរការ​ដោយ​ម៉ូទ័រ​អគ្គិសនី​ចំនួន​ពីរ ​ប្រើ​ប្រព័ន្ធ​អគ្គិសនី​កម្រិត ១មេហ្គាវ៉ាត់ ដើម្បី​អាច​នាំ​អ្នក​ជិះ​ហោះ​ឡើង​បាន។ 1 2 វា​អាច​ដំណើរការ​បាន​ដោយ​ម៉ូទ័រ​អគ្គិសនី និង​កម្លាំង​ម៉ាស៊ីន ៣០០សេះ ដែល​អាច​សាក​អាគុយ​វិញ។ រថយន្ត​ហោះ​របស់ Terrafugia នេះ​មាន​ល្បឿន ៣២២គីឡូម៉ែត្រក្នុងមួយម៉ោង សាក​ភ្លើង​ពេញ​អាច​រត់​បាន​ចម្ងាយ​ផ្លូវ ៨០៥គីឡូម៉ែត្រ។ TF-X នឹង​ផ្ដល់​ទំនុក​ចិត្ត​ជូន​អ្នក​ជិះ ជាមួយ​ការ​ចុះចត​ងាយស្រួល មាន​សុវត្ថិភាព ហើយ​ក្រោយពី​ចុះចត​នោះ​ស្លាបចក្រ​នឹង​បត់​លាក់​ទុក ប្ដូរ​រូបរាង​ជា​កូន​រថយន្ត​ធម្មតា​មួយ​វិញ៕
X
5s