ទស្សនាមើលថា តើ Lonovo ដុត Apple ដល់កម្រិតណាតាមរយៈកុំព្យូទ័រ Yoga 3 Pro យកឈ្នះ MacBook Air?
Laptop របស់ក្រុមហ៊ុន Apple ពិតជាត្រូវបានឌីហ្សាញរូបរាងល្អប្រណិត ត្រូវចិត្តចំពោះយុវវ័យសម័យបច្ចេកវិទ្យាបច្ចុប្បន្ន។ នេះមិនទាន់និយាយដល់លក្ខណៈ សម្បត្តិនៅឡើយផង។ ក្រុមហ៊ុនអាមេរិកនេះបានអភិវឌ្ឍស៊េរីកុំព្យូទ័រយួរដៃ MacBook ពីមួយជំនាន់ទៅមួយជំនាន់រឹតតែទំនើប ពោរពេញដោយលក្ខណៈសម្បត្តិពិសេស ជាក់ស្ដែងអេក្រង់ Retina ផ្ដល់រូបភាពច្បាស់ត្រជាក់ភ្នែកជាដើម។
https://youtu.be/najkwVpShZ8
បើនិយាយពី MacBook រាងស្ដើងវិញ ពុំសូវមាន Laptop ណាអាចប្រជែង MacBook Air នៅឡើយ។ យ៉ាងណា បច្ចុប្បន្នក្រុមហ៊ុនកុំព្យូទ័រមួយចំនួនបាន សិក្សាពីតម្រូវការទីផ្សារ អ្នកប្រើចូលចិត្តកុំព្យូទ័រស្រាលៗ កម្រាស់ស្ដើង ដើម្បីងាយស្រួលយកតាមខ្លួន។ ជាក់ស្ដែងក្រុមហ៊ុន Lenovo ក៏បានបញ្ចេញលក់កុំព្យូទ័រ Yoga 3 Pro នៅលើទីផ្សារហើយដែរ ដើម្បីប្រកួតប្រជែងនឹងកុំព្យូទ័រ MacBook Air របស់ Apple។ តើ Yoga 3 មានលក្ខណៈពិសេសអស្ចារ្យយ៉ាងណា ទើបហ៊ានមកតតាំងជាមួយ MacBook Air? តាមរយៈវីដេអូខាងក្រោម លោកអ្នកនឹងអាចវាយតម្លៃឃើញនូវគុណសម្បត្តិរវាង Laptop ទាំងពីរម៉ូដែល៖
នៅក្នុងវីដេអូខាងលើ កុំព្យូទ័រ MacBook Air និង Yoga 3 Pro ត្រូវបានយកមកប្រៀបធៀបលក្ខណៈ សម្បត្តិសំខាន់ៗប៉ុន្មានចំណុចដូចជា៖
-MacBook Air មានកម្រាស់ ១៧មិល្លីម៉ែត្រ ខណៈ ដែល Yoga 3 Pro មានកម្រាស់ស្ដើងជាង ពោលគឺមានកម្រាស់ត្រឹមតែ ១៣មិល្លីម៉ែត្រ
-Yoga 3 Pro ត្រូវបានរចនាជាកុំព្យូទ័រ Hybrid ពោលគឺមានអេក្រង់អាចបត់ថយក្រោយ ធ្វើជាថេប្លេតបាន ចំណែក MacBook Air មិនអាចធ្វើដូច។ ដោយសារតែបែបនេះ Yoga 3 Pro អាចឱ្យគេបញ្ឈរងាយស្រួលទស្សនាវីដេអូបាន។
-Yoga 3 Pro គឺជា Laptop មានអេក្រង់បញ្ជាដោយ touchscreen ខណៈដែល MacBook Air គ្មាន។
ដូច្នេះតាមរយៈលក្ខណៈសម្បត្តិធំៗទាំង៣ ខាងលើ ធ្វើឲ្យអាចវាយតម្លៃបានថា កុំព្យូទ័រ Yoga 3 Pro របស់ Lenovo ជាប់ជា Laptop ល្អជាង MacBook Air៕
ចុះប្រិយមិត្តវិញ តើយល់យ៉ាងណាដែរ?
ដោយ៖ រឹទ្ធិរាជ
ប្រភព៖ Youtube