GS7 មិន​ទាន់​បាន​ឃើញ​ពន្លឺ​ថ្ងៃ​ផង ឥឡូវ​បែក​ធ្លាយ​ដល់ Galaxy Note 6 ​ថា​នឹង​មាន RAM ដល់​ទៅ 6GB!​



​Galaxy S7 និង S7 Edge ​នឹង​ត្រូវ​ក្រុមហ៊ុន Samsung ​ប្រកាស​ចេញ​អំឡុង​ព្រឹត្តិការណ៍ MWC ​ឆ្នាំ២០១៦ នេះ​ហើយ។ ទន្ទឹម​ព័ត៌មាន​ហើប​ចេញ​ព្រោងព្រាត​ស្ដី​ពី​កំពូល​ទូរស័ព្ទ Galaxy S ជំនាន់​ទី៧ ស្រាប់តែ​ពេល​នេះ ថែមទាំង​មាន​សេចក្ដី​រាយការណ៍​បន្ថែម​ថា ផេប្លេត Galaxy Note 6 ​នឹង​មាន RAM ទំហំ​ធំ ពោល​រហូត​ដល់ 6GB ​ខណៈ​ដែល​អេក្រង់ ៥,៨អ៊ីញ។

Samsung-Galaxy-Note-6-concept-JustChris-3

យោង​តាម​របាយការណ៍​ថ្មី​មួយ​បាន​ពី​គេហទំព័រ Sammobile ​ឱ្យ​ដឹង​ថា Galaxy Note 6 ​នឹង​មាន​ទំហំ​អេក្រង់ ៥,៨​អ៊ីញ អម​ជាមួយ RAM ​ដ៏​ធំ​ផង​ដែរ គឺ​ដល់​ទៅ 6GB។ Note 6 អាច​ត្រូវ​ក្រុមហ៊ុន បំពាក់​ឈីប​អង្គ​ប្រតិបត្តិ Exynos 8990 ដែល​ឈីប​នេះ នឹង​បង្ហាញ​វត្តមាន​នៅ​លើ Galaxy S7 ផង​ដែរ។ ចំណែក resolution ​អេក្រង់​មាន​ដល់ 4K display យ៉ាង​ហោច​ណាស់ ក៏​មាន​ប្រភេទ QHD display ដែរ។

Samsung-Galaxy-Note-6-concept-JustChris-4

សូម​បញ្ជាក់​ថា នៅ​ចុង​ខែ​កុម្ភៈ នេះ ក្រុមហ៊ុន Samsung ​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍ Unpacked ដើម្បី​សម្ពោធ​ស្មាតហ្វូន​ថ្មី​ពីរ​ម៉ូដែល​គឺ Galaxy S7 និង Galaxy S7 Edge។ ព្រឹត្តិការណ៍​នេះ នឹង​ត្រូវ​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី២១ កុម្ភៈ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត​នេះ៕
X
5s