Mercedes-Benz G63 AMG លើសពីប្រណិតតម្លៃ ១លានដុល្លារ ថែមទាំងខ្លាំងអាចទ្រាំទ្រគ្រាប់បែកផ្ទុះ!
រថយន្តម៉ាក Mercedes-Benz ម៉ូដែល G63 AMG គឺជារថយន្តដ៏មានសមត្ថភាពខ្លាំង យ៉ាងរឹងមាំ និងប្រណិតមួយក្នុងចំណោមរថយន្តសមត្ថភាពខ្ពស់ៗដាក់លក់នៅលើទីផ្សារពេលបច្ចុប្បន្ន។ រថយន្តទំនើបសមិទ្ធផលរបស់ក្រុមហ៊ុន Mercedes-Benz ខាងលើនេះ មានលក្ខណៈពិសេសៗជាច្រើនដែលរឹងមាំនៅលើផ្នែកផ្សេងៗនៃរថយន្ត។ ជាក់ស្ដែង G63 AMG ត្រូវបានបំពាក់បង្អួចយ៉ាងរឹងមាំអាចការពារគ្រាប់កាំភ្លើងប្រភេទផ្សេងៗបាន។ ចំណែកសាច់បាតរថយន្តមានកម្រាស់ដ៏រឹងមាំអាចធន់នឹងគ្រាប់បែកផ្ទុះបានថែមទៀត។