ដឹងថា កូរ៉េ​ខាង​ជើង​​​មាន​ Operating System កុំព្យូទ័រ​ឈ្មោះ​អ្វី​ទេ? ទម្រង់​ OS ស្រដៀង Mac OS របស់ Apple!​



នៅ​ពេល​អតីត​បុគ្គលិក​ក្រុមហ៊ុន Google លោក Will Scott មាន​ឱកាស​ធ្វើ​ទស្សនកិច្ច​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ក្នុង​ទីក្រុង​ព្យុងយ៉ាង (Pyongyang) នៃ​ប្រទេស​កូរ៉េ​ខាងត្បូង លោក​ក៏​បាន​ទិញ​ប្រព័ន្ធ​ប្រតិបត្តិការ​កុំព្យូទ័រ​ច្បាប់​ចម្លង (copy) ឈ្មោះ​ថា “Red Star 3” របស់​កូរ៉េ មុន​ពេល​លោក​ត្រឡប់​ទៅ​អាមេរិក​វិញ។ នៅ​ប្រទេស​ឯកោ​និយម​នេះ ក៏​ធ្លាប់​បាន​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Windows របស់​ក្រុមហ៊ុន Software អាមេរិក Microsoft ផង​ដែរ ប៉ុន្តែ​តាំងពី Computer OS ឈ្មោះ Red Star 3 ត្រូវ​បាន​បង្កើត។ Res Star 3 ត្រូវ​បាន​ឌីហ្សាញ​មាន​ទម្រង់​ម៉ូដ​ស្អាត​ទាន់​សម័យ​ស្រដៀង​ច្រើន​ទៅ​នឹង​ប្រព័ន្ធ​ប្រតិបត្តិការ Mac OS X របស់ Apple។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ជាច្រើន​សន្លឹក​បង្ហាញ​ពី​ទិដ្ឋភាព​នៃ​ការ​ប្រើប្រាស់​កុំព្យូទ័រ​របស់​ប្រជាជន​កូរ៉េ​ខាង​ជើង​។ ១) រូប Startup screen នៅ​ពេល​អ្នក​ប្រើ​ចាប់ផ្ដើម boot ប្រព័ន្ធ​ប្រតិបត្តិការ Red Star 3

1

២) រូបភាព​ពេល​កំពុង​ដំឡើង (install) ប្រព័ន្ធ​ប្រតិបត្តិការ Red Star 3។ អ្នក​ត្រូវ​ជ្រើសរើស​ទីក្រុង​មួយ សម្រាប់​តំបន់​ដែល​អ្នក​កំពុង​ស្ថិត​នៅ។ សូម​បញ្ជាក់​ថា សម្រាប់​ទីក្រុង​សេអ៊ូល (Seoul) ប្រទេ កូរ៉េ​ខាង​ត្បូង មិន​មាន​នៅ​ក្នុង​ជម្រើស​ឡើយ។

2

៣) ផ្ទាំង Login screen

3

៤) ក្រោយ​ដំឡើង និង​ដំណើរការ Startup ចាប់​សព្វគ្រប់ លោក​អ្នក​នឹង​ឃើញ​ទម្រង់ Interface នៅ​លើ Red Star 3 មាន​លក្ខណៈ​ដូច​ច្រើន​ទៅ​នឹង Mac OS X របស់ Apple អីចឹង។ បើ​ជំនាន់ OS មុន​គឺ​មាន Interface ស្រដៀង​ច្រើន​នឹង Windows XP។ ចាប់តាំង​ពី​លោក​គីម ជុងអ៊ុន ត្រូវ​បាន​គេ​ប្រទះ​ឃើញ​លោក​ប្រើ​ផលិតផល iMac នៅ​លើ​តុ​របស់​លោក​កាលពី​ឆ្នាំ២០១៣ ដូច្នេះ​មនុស្ស​មួយ​ចំនួន​ជឿ​ថា លោក​ចង់​ឱ្យ Re Star មាន​ការ​កាឌីហ្សាញ​ឱ្យ​បាន​ដូច​ច្រើន​ទៅ​នឹង Mac ដែរ។

4

ចំណែក​អ្នក​ប្រើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ គឺ​ភាគច្រើន​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​កុំព្យូទ័រ Windows 7 បន្ទាប់​មក​គឺ Windows XP ដែល​រាប់​ចាប់ពី​ខែ​ធ្នូ ឆ្នាំ២០១៣ ដល់​ខែ​ធ្នូ ឆ្នាំ២០១៤ (ផ្អែក​តាម​ក្រាប​របស់ gs.statcounter)។ ៥) ផ្ទាំង​ចាប់ផ្ដើម​កម្មវិធី​វាយ​ឯកសារ (ប្រភេទ​កម្មវិធី​ការិយាល័យ word processor) ពេញ​ដោយ​អក្សរ​កូរ៉េ

5

៦) ផ្ទាំង​កម្មវិធី​អ៊ីមែល (email client)

6

៧) ដើម្បី​បើក​មើល​ឯកសារ​ដែល​បាន​រក្សា​ទុក (save) លើក​មុនៗ អ្នក​ប្រើ​ត្រូវ​ប្រើប្រាស់ file manager នៅ​លើ Red Star ដើម្បី​ស្វែងរក ដែល​ជា​លក្ខណៈ​មួយ​ស្រដៀង​នឹង​ប្រព័ន្ធ​គ្រប់គ្រង​ឯកសារ Finder របស់ Apple ដែរ។

7

៨) កម្មវិធី​បើក​វែបសាយ​នៅ​លើ Red Star ត្រូវ​បាន​ហៅ​ឈ្មោះ​ថា “Naenara” ដែល​ជា​កំណែប្រែ​ជាច្រើន​ទៅ​លើ Mozilla Firefox។ បើ​ប្រៀបធៀប​នឹង​អ្នក​ប្រើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ភាគច្រើន​គឺ​ប្រើ Browser ឈ្មោះ “Chrome” , “Firefox” និង “Internet Explorer”។

8

៩) នេះ​គឺ​ជា​បណ្ដុំ​ឯកសារ​ផ្ទាល់ខ្លួន​របស់​អ្នក​ប្រើ (Personalize) នៅ​លើ Red Star ហើយ​យើង​ថែមទាំង​អាច​ជ្រើសរើស Wallpapers នៅ​ក្នុង​នោះ​ផង​ដែរ។

9

១០) រូប Wallpaper ដែល​មាន​ការ​ពេញ​និយម​មាន​ឈ្មោះ​ជា​ភាសា​កូរ៉េ​ថា 다박솔초소의 설경ឬ "snow at the baksol outpost."។ 10 ហើយ​ខាង​ក្រោម​នេះ​ទៀត គឺ​ជា​រូប wallpapers ដែល​ប្រជាជន​កូរ៉េ​និយម​ដាក់​នៅ​លើ​កុំព្យូទ័រ​ប្រើ Red Star OS របស់​គេ។

11

12

13

14

15

16

17

ចុះ​ប្រិយមិត្ត​វិញ​តើ​យល់​យ៉ាងណា ចំពោះ OS, Software និង​ការ​ឌីហ្សាញ Interface នៅ​លើ Red Start 3? ​ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ businessinsider
X
5s