គន្លឹះសម្រាប់មើលដឹងថា តើ Friend ណាខ្លះលួចមើល Profile គណនី Facebook របស់អ្នក
អាចជាគន្លឹះដ៏សាមញ្ញ និងយ៉ាងងាយស្រួលសម្រាប់ប្រិយមិត្តមួយចំនួនដែលបានដឹង តែក៏សង្ឃឹមថា នឹងផ្ដល់បទពិសោធន៍ថ្មីសម្រាប់លោកអ្នកដែលមិនទាន់ដឹង។ តាមធម្មតា Facebook ពុំមានមុខងារ ឬ tool ផ្ដល់ជូនអ្នកប្រើ ឱ្យអាចឆែកមើលថា តើ friend ណាខ្លះ បានឆែកមើល Wall ឬ Profile របស់អ្នកឡើយ។ យ៉ាងណា សម្រាប់លោកអ្នកដែលមានចំណេះដឹងខ្លះៗ ពាក់ព័ន្ធភាសាកូដ HTML ប្រហែល ងាយស្រួលយល់អំពីគន្លឹះនេះមិនខាន គឺដោយចូលមើលកូដនៅលើកម្មវិធី browser (Chrome, Firefox, …) ។ តោះកុំឱ្យខាតពេលយូរ មកអនុវត្តទាំងអស់គ្នា៖
១) បើក Facebook តាមកម្មវិធី browser ណាមួយ។ ឧទាហរណ៍៖ យើងប្រើកម្មវិធី Google Chrome ក្នុងការ Login ចូលបណ្ដាញសង្គមយក្សនេះ។
២) ក្រោយពីបាន Login រួច ត្រូវចុចស្ដាំ Mouse ហើយចុចយក View Page Source ឬអាចប្រើ shortcut រហ័សដោយចុច Ctrl + U។
៣) បន្ទាប់ពីនោះ កូដជាច្រើននឹងបង្ហាញចេញមក។ ត្រង់នេះ អ្នកត្រូវស្វែងរកឃ្លា “initialchatfriendslist”។ ដើម្បីបើកប្រអប់ស្វែងរក (search) សូមចុច Ctrl + F រួចហើយសរសេរ ឬចម្លង (copy) ឃ្លា “initialchatfriendslist” នេះទៅក្នុងប្រអប់ ហើយចុច Enter។
៤) ស្នាមចុចយក (selection) នឹងរត់ទៅត្រង់ឃ្លា initialchatfriendslist។ នៅពីក្រោយ initialchatfriendslist អ្នកនឹងឃើញបញ្ជីគណនី Facebook បង្ហាញជាទម្រង់លេងរៀង (ID) ដែលបានចូលឆែកមើល Profile របស់អ្នក។ ដើម្បីដឹងថា លេខកូដដ៏វែងនោះជារបស់ Friend ឬគណនី Facebook របស់នរណា សូម copy លេខកូដនោះទៅ past នៅក្នុង URT មានទីតាំងស្ថិតនៅក្រោយ https://www.facebook.com/ (=> https://www.facebook.com/initialchatfriendslist) រួចហើយចុច Enter ជាការស្រេច៕
យ៉ាងម៉េចហើយ តើដឹងថា Friend ណាចូលឆែកមើល Profile របស់អ្នកចុងក្រោយគេ ហើយឬនៅ?