ពិភពលោក​នឹង​មាន​ Smartphone ​ពត់​បាន​តាម​ចិត្ត (flexible display) ក្នុង​ពេល​ឆាប់ៗ​​



ថ្មីៗ​នេះ ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​បន្ទប់ពិសោធន៍ Human Media Lab នៃ​សាកលវិទ្យាល័យ​កាណាដា Queen's University ​បាន​បង្ហាញ​គំរូ​អេក្រង់​ដ៏​ទំនើប​មួយ ដែល​អាច​ឱ្យ​គេ​ធ្វើការ​ពត់ពែន​យ៉ាង​ពិសេស។ អេក្រង់​ពិសេស​នេះ អាច​នឹង​ត្រូវ​យក​ទៅ​បំពាក់​នៅ​លើ​ស្មាតហ្វូន​ជំនាន់​ក្រោយៗ​ក្នុង​ពេល​អនាគត។ https://youtu.be/Sfc_Peev660 ​គំរូ​អេក្រង់​ក្រោម​ឈ្មោះ ReFlex ​​ត្រូវ​បាន​ផលិត​ឡើង​ក្នុង​ទម្រង់​អេក្រង់​បត់បែន​បាន (flexible) ​ដែល​ប្រើប្រាស់​កញ្ចក់ Flexibie OLED ​កម្រិត 720p ​របស់​ក្រុមហ៊ុន LG បង្ហាញ resolution ទំហំ 1280x720px។ គំរូ​អេក្រង់​ទំនើប​នេះ​ត្រូវ​បាន​គេ​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.4 KitKat។ អេក្រង់ flexible display ​នេះ​អាច​នឹង​ត្រូវ​គេ​យក​ទៅ​ធ្វើ​ជា​អេក្រង់​ស្មាតហ្វូន​ពត់ពែន​បាន​នា​ពេល​អនាគត។ វីដេអូ​ខាង​ក្រោម នឹង​បង្ហាញ​ប្រិយមិត្ត​នូវ​លក្ខណៈ​ពិសេស​អស្ចារ្យ​របស់​អេក្រង់ flexible ​ទំនើប​នេះ៖ តាម​ការ​បង្ហាញ​ក្នុង​វីដេអូ​ខាង​លើ គេ​បាន​សាកល្បង​ភ្ជាប់​អេក្រង់​ទៅ​នឹង​ទម្រង់​ដើរ​ដោយ Mobile Android របស់ Google ​និង​អាច​ឱ្យ​គេ​កាន់​ពត់ ចុះ​ឡើង ដោយ​គ្មាន​បញ្ហា ពោល​គឺ​នៅ​តែ​អាច​ដំណើរ​បាន​ជា​ធម្មតា៕
X
5s