លក្ខណៈ​​ពិសេស ៥​យ៉ាង​​ដែល​​លោក​អ្នក​កំពុង​ចង់​ដឹង​អំពី​កំពូល​ទូរស័ព្ទ Galaxy S7​



​អាច​និយាយ​បាន​ថា Galaxy S7 ​គឺ​ជា​ស្មាតហ្វូន​កំពូល​ចុងក្រោយ​របស់ Samsung ​នាពេល​បច្ចុប្បន្ន ដោយ​ត្រូវ​បាន​ក្រុមហ៊ុន​យក​ចិត្ត​ទុកដាក់​ផលិត ដើម្បី​ប្រកួតប្រជែង​ជាមួយ​ស្មាតហ្វូន​ទំនើបៗ​របស់​ក្រុមហ៊ុន​ដទៃ ពិសេស​គឺ iPhone ​របស់ Apple និង​ស្មាតហ្វូន LG តែ​ម្ដង។ យ៉ាងណា ក្រុមហ៊ុន​ក៏​ទើប​បាន​ប្រកាស Galaxy S7 និង S7 Edge អម​ដោយ​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​កាលពី​ម្សិលមិញ​រួច​ហើយ។ តើ GS7 ​បើ​ប្រៀបធៀប​នឹង Galaxy S ជំនាន់​មុនៗ​មាន​ភាព​ខុស​ប្លែក​គ្នា​យ៉ាងណា? ខាង​ក្រោម​នេះ​គឺ​ជា ចំណុច​សំខាន់ ៥យ៉ាង​ដែល​លោក​អ្នក​អាច​កំពុង​ចង់​ដឹង​អំពី Galaxy S7៖ https://youtu.be/cyohHyQl-kc ១) ​អេក្រង់ ​S7 ​ជា​ស្មាតហ្វូន​ទំនើប​មាន​រូបរាង​ទាន់សម័យ បំពាក់​អេក្រង់ ៥,‌១អ៊ីញ Super AMOLED quad-HD។ វា​ត្រូវ​បាន​បំពាក់​មុខងារ​ពិសេស Always On ​ងាយស្រួល​មើល notification, calendar ​និង​ម៉ោង​ពេល​បាន​ដោយ​មិន​ចាំបាច់​បោក​សោ។ ២) ​បំពាក់​មុខងារ​ដែល​ពី​មុន​មាន​មក​វិញ ​រន្ធ microSD ​មាន​វិញ ហើយ​បច្ចេកវិទ្យា​មិន​ចូល​ទឹក ដែល​ធ្លាប់​មាន​នៅ​លើ GS5 តែ​ត្រូវ Samsung ដក​ចេញ​ពី GS6 ​ពេល​នេះ ត្រូវ​ក្រុមហ៊ុន​នាំ​យក​មក​វិញ​ទាំង​អស់។ វា​អាច​ធន់​នឹង​ជម្រៅ​ទឹក ១ម៉ែត្រ រយៈពេល ៣០នាទី។ ៣) សមត្ថភាព​ដំណើរការ​រឹតតែ​ខ្ពស់ ​S7 នឹង​មាន​ជម្រើស​ក្នុង​ការ​ប្រើ​ឈីប​អង្គ​ប្រតិបត្តិ​ផ្សេង​គ្នា គឺ Snapdragon 820 និង Exynos ​ផ្អែក​លើ​ទីផ្សារ ហើយ​មាន RAM 4GB។ ដោយសារ បំពាក់ CPU ចុងក្រោយ ហើយ RAM ធំ នឹង​ធ្វើឲ្យ​ទូរស័ព្ទ​មាន​សមត្ថភាព​បំពេញ​មុខងារ​បាន​រឹតតែ​ល្អ​ជាង​មុន។ ៤) ​កែលំអ​លើ​គុណភាព​កាមេរ៉ា Sensor កាមេរ៉ា​ខាង​ក្រោយ​មាន​ទំហំ 12MP ​ផ្ដល់​ពន្លឺ​រូប​ភ្លឺ​ជាង​មុន ៩៥% ​បើ​ប្រៀបធៀប​នឹង GS6។ មិន​តែ​ប៉ុណ្ណោះ S7 ​មាន f1.7 aperture ​និង super-fast autofocus ដែល​មាន​ល្បឿន​លឿន​ក្នុង​ការ​ចាប់​ផ្ដោត​យក​តំបន់​រូប។ ៥) ថ្ម​ធំ​ជាង​មុន ​ថ្ម​នៅ​លើ S7 ​មាន​ទំហំ 3000nAh ​ធំ​ជាង Galaxy S6។ វា​ក៏​មាន​បច្ចេកវិទ្យា​សាកថ្ម​ឥត​ខ្សែ​ដូច​ជំនាន់​មុនៗ​ដែរ។ ​តើ​ពេល​នេះ S7 មាន​លក់​លើ​ទីផ្សារ? ​Samsung បញ្ជាក់​ថា S7 ​នឹង​មាន​លក់​នៅ​ថ្ងៃ​ទី១១ ខែ​មីនា។ ​តើ​តម្លៃ S7 ប៉ុន្មាន​រយ? ​Samsung ​មិន​ទាន់​បញ្ជាក់​នៅ​ឡើយ។ ​តើ S7 មាន​ប៉ុន្មាន​ពណ៌? S7 នឹង​មាន​ជម្រើស​ពណ៌​ដូច​ជា ពណ៌​ខ្មៅ ​មាស និង​ពណ៌​ប្រាក់៕ ​ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ trustedreviews
X
5s