សម្រង់គតិបណ្ឌិត ១០ ឃ្លាបង្កើនភាពក្លាហាន រឹងមាំ សម្រាប់មនុស្សងាយបោះបង់ អស់សង្ឃឹម​



ជីវិតមនុស្សម្នាក់ៗតែងតែជួបភាពពិបាក ភាពវេទនា បញ្ហា ឧបសគ្គដោយជៀសមិនផុតឡើយ។ មនុស្សជាច្រើនបោះបង់ការខិតខំរបស់ខ្លួនពេលជួបបញ្ហា ឧបសគ្គ ដែលធ្វើឲ្យពួកគេមិនអាចសម្រេចគោលដៅឬអ្វីដែលពួកគេចង់បាន។ ប្រសិនបើអ្នកជាមនុស្សងាយបោះបង់ គ្មានភាពក្លាហាន មានគំនិតអវិជ្ជមាន សូមអានសម្រង់សម្ដីទាំង១០ឃ្លាខាងក្រោមនេះដើម្បីធ្វើជាថ្នាំប៉ូវឡើងវិញ៖

១) ជួនកាលអ្នកមិនដឹងថាអ្នកមានភាពខ្លាំងនោះទេ ទាល់តែអ្នកប្រឈមមុខទល់មុខនឹងភាពខ្សោយរបស់អ្នក។ – Susan Gale

២) អ្នកអាចរស់បាន៤០ថ្ងៃដោយមិនញ៉ាំបាយ ៣ថ្ងៃដោយមិនមានទឹក ៨នាទីដោយមិនមានខ្យល់ ប៉ុន្តែអ្នកនឹងស្លាប់ត្រឹមតែ១វិនាទីប៉ុណ្ណោះបើមិនមានក្ដីសង្ឃឹម។ – Hal Lindsey

៣) សេចក្ដីក្លាហានមិនដែលស្រែករោទ៍នោះទេ ពេលខ្លះសេខក្ដីក្លាហានគឺជាសម្លេងស្ងប់ស្ងាត់ដែលនិយាយថា ខ្ញុំនឹងព្យាយាមធ្វើវាម្ដងទៀតនៅថ្ងៃស្អែក។– Mary Anne Radmacher

៤) រឿងសំខានជាច្រើនក្នុងលោកនេះគឺសម្រេចបានដោយមនុស្សដែលតែងតែរក្សាការព្យាយាមរបស់ខ្លួននៅពេលអ្វីគ្រប់យ៉ាងទំនងជាមិនមានក្ដីសង្ឃឹមសោះ។ – Dale Carnegie

៥) មានក្ដីសុបិនប្រៀបដូចអ្នករស់នៅជាអមតៈ រស់នៅប្រៀបដូចជាអ្នកស្លាប់ថ្ងៃនេះ។ – James Dean

៦) ដួល៧ដង ងើបឡើង៨ដង។ – Chinese Proverb

៧) គ្មាននរណាម្នាក់អាចធ្វើឲ្យខ្ញុំឈឺចាប់បានឡើយប្រសិនបើគ្មានការអនុញ្ញាតិពីខ្ញុំ។ – Mahatma Gandhi

៨) នាចុងបញ្ចប់ ការឈឺចាប់ក្លាយជាភាពរឹងមាំ។ ― Drew Barrymore

៩) កុំចង់បានជីវិតងាយស្រួល អ្នកគួរបួងសួងឲ្យក្លាយជាមនុស្សរឹងមាំ។  – John F Kennedy

១០) ពេលពិបាកមិនដែលអស់ ប៉ុន្តែមនុស្សដែលជួបការពិបាកទើបបោះបង់។ – Robert H. Schuller

ប្រែសម្រួល៖ លង់ វណ្ណៈ