កម្រងសុភាសិតចំនួន១០ដែលត្រូវបានបន្សល់ទុកដោយដូនតារបស់ប្រជាជនចិន​ថ្ងៃនេះយើងសូមនាំមកជូនអ្នកអាននូវកម្រងសុភាសិតចំនួន១០ដែលត្រូវបានបន្សល់ទុកដោយដូនតារបស់ប្រជាជនចិន ដែលជាប្រទេសមួយដែលសម្បូរហូរហៀរទៅដោយគតិបណ្ឌិតដ៏ជ្រាលជ្រៅជាច្រើនសម្រាប់អប់រំជីវិតអ្នក៖

១) «ចម្ងាយពិសោធន៍ពីភាពខ្លាំងក្លារបស់សេះ រីឯពេលវេលាពិសោធន៍អត្តចរិតរបស់មនុស្ស។»

២) «ការសន្ទនាតែមួយឃ្លាជាមួយបណ្ឌិតមានតម្លៃជាងការសិក្សាមួយខែពីសៀវភៅទៅទៀត។»

៣) «បើអ្នកអាចនៅរស់ដោយឆ្លងកាត់ព្យុះបោកបក់បាន នោះអ្នកនឹងមិនត្រូវបានរំខានដោយភ្លៀងនោះឡើយ។»

៤) «ជ្រើសរើសធ្វើការងារណាដែលអ្នកស្រឡាញ់ នោះអ្នកនឹងមិនចាំបាច់ធ្វើការសូម្បីមួយថ្ងៃក្នុងជីវិតអ្នក។»

៥) «បណ្ឌិតសម្រេចចិត្តទៅតាមការសម្រេចចិត្តរបស់ខ្លួនឯង រីឯបុគ្គលល្ងង់ខ្លៅដើរតាមគេតាមឯង។»

៦) «បើកាលណាចិត្តរបស់អ្នករឹងមាំ នោះរឿងពិបាកទាំងប៉ុន្មាននឹងក្លាយជាស្រួល បើកាលណាចិត្តអ្នកទន់ខ្សោយវិញ នោះរឿងស្រួលទាំងប៉ុន្មាននឹងក្លាយជាពិបាក។»

៧) «បុគ្គលណាដែលនិយាយថាអ្វីមួយមិនអាចទៅរួច មិនគួរទៅរំខានបុគ្គលដែលកំពុងធ្វើវានោះឡើយ។»

៨) «ចូរទុកចន្លោះបន្តិចសម្រាប់ការសាងកំហុសជានិច្ច។»

៩) «គឺជាបក្សីស្រស់ស្អាតដែលត្រូវបានគេចាប់ដាក់ទ្រុង។»

១០) «កុំរង់ចាំយ៉ាងអន្ទះសានូវអ្វីដែលមិនទាន់មកដល់ កុំស្ដាយក្រោយឥតប្រយោជន៍នូវអ្វីដែលបានកន្លងហួសទៅហើយ។»

ដោយ៖ ស្រីពៅ