ប្រៀបធៀប​កំពូល​ទូរស័ព្ទ Galaxy ​​កោង​​ទាំង​ពីរ​ជំនាន់ S6 Edge និង S7 Edge ​តើ​មាន​អ្វី​ខុស​គ្នា?​



ស្មាតហ្វូន​កោង​ស៊េរី​ថ្មី​ដែល​ក្រុមហ៊ុន Samsung ទើប​ប្រកាស​ចេញ​នេះ ត្រូវ​បាន​បំពាក់​មុខងារ និង​បច្ចេកវិទ្យា​ថ្មី​រឹតតែ​ទំនើប។ ចំណុច​ពិសេស​នៅ​លើ Galaxy S7 Edge គឺ​បាន​ភ្ជាប់​មក​ជាមួយ​កាមេរ៉ា​មាន​សមត្ថភាព​ខ្ពស់​ថត​នៅ​ទី​ងងឹត​បាន​ច្បាស់​ដោយ​ប្រើ​បច្ចេកវិទ្យា dual-pixel ​បំពាក់​ដោយ lens ទំនើប ម្យ៉ាង​ក៏​មាន​បច្ចេកវិទ្យា​មិន​ចូល​ទឹក និង​មុខងារ Always On ងាយស្រួល​មើល notification ផ្សេងៗ និង​ម៉ោង​ពេល​នៅ​លើ​អេក្រង់​ដោយ​មិន​បាច់​ចុច​បើក​សោ។ ក្រៅ​ពី​លក្ខណៈ ពិសេស​ទាំង​នេះ តើ Galaxy S7 Edge នៅ​មាន​អ្វី​ខុស​ពី Galaxy S6 Edge ទៀត? តោះ​មក​ប្រៀបធៀប​លក្ខណៈ​សម្បត្តិ​កំពូល​ស្មាតហ្វូន​កោង​ទាំង​ពីរ​ទាំង​អស់​គ្នា​ខាង​ក្រោម៖

Galaxy s6 edge & s7 edge Comparison_0216

យើង​នឹង​រៀបរាប់​លក្ខណៈ សម្បត្តិ​សំខាន់​ត្រួសៗ​ដែល​ខាង​ឆ្វេង​ជា​របស់ Galaxy S6 edge ​ហើយ​ខាង​ស្ដាំ​ជា​របស់ Galaxy S7 Edge៖ +ប្រៀបធៀប​អេក្រង់ -ទំហំ ៥,១អ៊ីញ Quad HD កោង​សង​ខាង (Dual edge) -ទំហំ ៥,៥អ៊ីញ Quad HD កោង​សងខាង (Dual edge) -ទំហំ resolution អេក្រង់ 2560x1440px ជាមួយ 577ppi -ទំហំ resolution អេក្រង់ 2560x1440px ជាមួយ 534ppi +ប្រៀបធៀប​អេក្រង់​កោង -កម្រិត​ភិចហ្សែល 260pixels ​កម្រិត​ភិចហ្សែល 550pixels, 260pixels -S6 Edge អាច​ប្រើ​មុខងារ​ត្រឹម ​People edge, Apps edge, Night clock ខណៈ ដែល S7 Edge អាច​ប្រើ​បាន​លើស​ពី​នេះ គឺ​នៅ​មាន​ Tasks edge, Quick tools, Customizable handle ថែម​ទៀត +ប្រព័ន្ធ​បណ្ដាញ -LTE Cat.6 300, 50Mbps ទល់​នឹង LTE Cat.9 450, 50Mbps, +អង្គ​ប្រតិបត្តិ -Octa Core (ល្បឿន 2.1GHz + 1.5GHz Quad) ទល់​នឹង Octa Core (2.3GHz + 1.6GHz Quad) និង​ជម្រើស Quad core (​ល្បឿន 2.15GHz + 1.6GHz Dual) +​បច្ចេកវិទ្យា​មិន​ចូល​ទឹក ​-Galaxy S6 edge ពុំ​មាន ខណៈ ដែល Galaxy S7 ege ​មាន​ ជាមួយ​ស្តង់ដារ IP68 ​ធន់​នឹង​ជម្រៅ ១,៥ម៉ែត្រ​សម្រាប់​រយៈពេល ៣០នាទី +ប្រៀបធៀប​សមត្ថភាព​កាមេរ៉ា -​កាមេរ៉ា​មុខ 5MP, F1.9 ទល់​នឹង 5MP, F1.7 -កាមេរ៉ា​ក្រោយ 16MP, F1.9 ទល់​នឹង Dual Pixel 12MP, F1.7 -Smart OIS ទល់​នឹង Smart OIS +ប្រៀបធៀប​ថ្ម -កម្រិត​ថ្ម 2600mAh ទល់​នឹង 3600mAh -​សាកថ្ម​តាម​ខ្សែ ទល់​នឹង ​សាក​តាម​ខ្សែ​ក៏​បាន តាម Wireless ក៏​បាន +​មេម៉ូរី (អង្គ​ចងចាំ​បណ្ដោះ​អាសន្ន និង​អង្គ​ផ្ទុក​ទិន្នន័យ) -​RAM ទំហំ 3GB, LPDDR4 ទល់​នឹង 4GB, LPDDR4 -Memory ទំហំ 32GB/64GB/128GB (គ្មាន​រន្ធ​ថែម​មេម៉ូរី) ទល់​នឹង 32GB/64GB (អាច​បន្ថែម microSD បាន​ដល់ 200GB) +​ប្រៀបធៀប​វិមាត្រ -GS6 edge មាន (១៤២x៧០x៧មម) ទល់​នឹង GS6 edge (១៥០x៧២x៧,៧មម) -ទម្ងន់ ១៣២ក្រាម ទល់​នឹង ១៥៧ក្រាម
X
5s