ក្រុមហ៊ុនមួយណាផលិតរថយន្តបានល្អបំផុតក្នុងលោក?
យោងតាមរបាយការណ៍ដែលទើបនឹងចេញផ្សាយដោយទស្សនាវដ្ដីដ៏ល្បីឈ្មោះមួយរបស់សហរដ្ឋអាមេរិកបានឱ្យដឹងថា Audi គឺជារថយន្តដែលត្រូវបានផលិតបានល្អបំផុតក្នុងលោក ក្នុងចំណោមក្រុមហ៊ុនកំពូល ៣០នៅពេលបច្ចុប្បន្ននេះ។
តាមរបាយការណ៍ Consumer Reports គឺការដាក់ចំណាត់ថ្នាក់ជារថយន្តល្អបំផុតក្នុងលោកគឺផ្អែកទៅលើចំណុចវិនិច្ឆ័យចំនួនបួនគឺ ការសាកល្បងនៅលើផ្លូវ ទំនុកចិត្តក្នុងការប្រើប្រាស់ សុវត្ថិភាព និងការផ្ដល់ពិន្ទុលើការពេញចិត្តពីសំណាក់ម្ចាស់រថយន្ត។
ក្រុមហ៊ុន Volkswagen AG ជាក្រុមហ៊ុនដែលផលិតរថយន្តដ៏ទំនើបនេះ។ បើគិតលើពិន្ទុជាទូទៅ Audi ទទួលបានច្រើនជាងគេ តាមពីក្រោយដោយក្រុមហ៊ុន Subaru បន្ទាប់មកតូយ៉ូតា (ម៉ូដែល Lexus) និងម៉ូដែលមួយទៀតរបស់ក្រុម Volkswagen AG ដែរគឺ Porsche ឈរនៅលេខបួន និង BMW នៅឈរលេខរៀងទីប្រាំ។ ខាងក្រោមនេះជាចំណាត់ថ្នាក់របស់កំពូលក្រុមហ៊ុនផលិតរថយន្តទាំង ១០ក្នុងលោក៖